កម្សាន្ត៖ Cha Eunwoo ដែលជាតារាសម្ដែងផងនិងជាតារាចម្រៀងមកពីក្រុម Astro ផងគឺជាតារាប្រុសម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែរូបសម្រស់ដ៏ស្រស់សង្ហារបស់លោក។

Cha Eunwoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Eunwoo ស្រាប់តែចេញមកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រសាជាថ្មី បន្ទាប់ពីមានអ្នកគាំទ្រម្នាក់ថតបានរូបភាពគេបានទៅណាត់ចួបជាមួយនឹង តារាស្រីម្នាក់នៅឯទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

Cha Eunwoo

ក្នុងរូបភាពនោះ គេស្គាល់ថានាងជាតារាស្រីអាមេរិកឈ្មោះ Indie Eisley ដោយពួកគេបានអង្គុយផឹកកាហ្វេទល់មុខគ្នា ហើយផ្ទៃមុខរបស់នាងគឺពោរពេញដោយស្នាមញញិម ដែលធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។

 Indie Eisley 

យ៉ាងណាមិញ យោងតាមប្រភពផ្ទៃក្នុងគឺ Eunwoo បានចួបជាមួយ តារាស្រី Indie Eisley នេះក៏ដោយសារវាពាក់ព័ន្ធទៅនឹងវីដេអូចម្រៀងទោល ដែលលោកត្រៀមនឹងចេញ គឺទំនងជាយក Indie មកធ្វើជាតួឯកស្រីក្នុងបទចម្រៀងនោះផងដែរ៕  

Cha Eunwoo
Cha Eunwoo
Cha Eunwoo
 Indie Eisley 
 Indie Eisley 
 Indie Eisley 
រូបភាព Cha Eunwoo ជាមួយ Indie Eisley 
រូបភាព Cha Eunwoo ជាមួយ Indie Eisley 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]