អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀងផបល្បីឈ្មោះ Taylor Swift ជាមួយនឹងកីឡាករបាល់ឱប Travis Kelce ពិតជាផ្អែមល្ហែមខ្លាំងណាស់ ដោយថ្មីៗនេះពួកគេបានចេញមកអង្រួនបេះដូងអ្នកគាំទ្រម្ដងទៀតហើយ។

Taylor Swift និង Travis Kelce
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២៨ខែមករា វេលាម៉ោង៧យប់កន្លងទៅ (ស្មើនឹងម៉ោង៧ព្រឹក ថ្ងៃទី២៩ខែមករានៅកម្ពុជា) គឺ Taylor Swift បានបង្ហាញវត្តមានក្នុងការប្រកួតរវាង Kansas City Chiefs ទល់នឹង Baltimore Ravens ដើម្បីទៅលើកទឹកចិត្តមិត្តប្រុសដូចរាល់ដង។

Taylor Swift និង Travis Kelce

ហើយអ្វីដែលគួរឲ្យរំភើបនោះគឺ ក្រុម Kansas City Chiefs របស់ Travis បានឈ្នះការប្រកួត ទល់នឹង Baltimore Ravens ក្នុងក្របខណ្ឌ AFC Championship ហើយបានឡើងទៅលេងនៅ Super Bowl ឆ្នាំ២០២៤ ដែលជាសមិទ្ធផលមួយដ៏អស្ចារ្យ។

Travis ក្នុងការប្រកួតរវាង Kansas City Chiefs ទល់នឹង Baltimore Ravens

ភ្លាមៗបន្ទាប់ពីអាជ្ញាកណ្ដាលប្រកាសបញ្ចប់ការប្រកួត Taylor Swift បានរត់ទៅក្នុងទីលានតែម្ដង ហើយបានថើបមិត្តប្រុសនៅកណ្ដាលចំណោមមនុស្សជាច្រើន បញ្ជាក់ពីភាពរំភើបនិងរីករាយរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រសុទ្ធតែរំពឹងទុកថា Travis អាចនឹងក្លាយជាបុរសដែល Taylor អាចរៀបការជាមួយ ក្រោយធ្លាយព័ត៌មានចចាមអារ៉ាមថាពួកគេនឹងភ្ជាប់ពាក្យជាមួយគ្នានៅក្នុងឆ្នាំនេះ៕  

Taylor Swift បានរត់ទៅក្នុងទីលានបន្ទាប់ពីចប់ការប្រកួត
Taylor Swift បានរត់ទៅក្នុងទីលានបន្ទាប់ពីចប់ការប្រកួត
Taylor Swift បានថើបមិត្តប្រុស ក្រោយចប់ការប្រកួត
Taylor Swift បានរត់ទៅក្នុងទីលានបន្ទាប់ពីចប់ការប្រកួត
Taylor Swift បានរត់ទៅក្នុងទីលានបន្ទាប់ពីចប់ការប្រកួត
Taylor Swift បានរត់ទៅក្នុងទីលានបន្ទាប់ពីចប់ការប្រកួត
Taylor Swift បានរត់ទៅក្នុងទីលានបន្ទាប់ពីចប់ការប្រកួត
Taylor Swift បានរត់ទៅក្នុងទីលានបន្ទាប់ពីចប់ការប្រកួត

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]