កម្សាន្ត៖ Lisa គឺជាតារាចម្រៀង KPOP ដ៏ល្បីឈ្មោះម្នាក់ និងជាសមាជិករបស់ក្រុម BLACKPINK ដែលមានភាពលេចធ្លោខាងពូកែបញ្ចេញក្បាច់រាំ ហើយនាងក៏ចាត់ទុកជាតារាដ៏មានឥទ្ធិពលម្នាក់ផងដែរ ដោយសារតែនាងជាតារា KPOP ដំបូងគេដែលមានអ្នកតាមដានលើ Instagram រហូតដល់១០០លាននាក់។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រមានការរំភើបជាខ្លាំង ក្រោយបង្ហាញខ្លួនក្នុងការប្រគុំតន្ត្រីបែបសប្បុរសមួយនៅប្រទេសបារាំង ឈ្មោះថា Gala Des Pièces Jaunes ដែលធ្វើឡើងនៅឯ Accor Arena នាថ្ងៃទី២៧ ខែមករាកន្លងទៅនេះ។

Lisa 

ក្នុងនោះគេសង្កេតឃើញថា តារាចម្រៀងក៏ដូចជាអ្នកជំនួញស្រីល្បីឈ្មោះ Rihanna ក៏បង្ហាញវត្តមានក្នុងនាមជាភ្ញៀវផងដែរ ហើយអ្នកគាំទ្រសង្ឃឹមថា Lisa និង Rihanna នឹងបានថតរូបជាមួយគ្នា។

 Rihanna ក្នុងការប្រគុំតន្ត្រីបែបសប្បុរសមួយនៅប្រទេសបារាំង  Gala Des Pièces Jaunes

យ៉ាងណាមិញ Lisa មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងទេ បន្ទាប់ពីបានបង្ហោះរូបថតជាមួយតារាចម្រៀង Rihanna ដោយគេមើលឃើញថាពួកគេទាំងពីរបានឈរកៀកគ្នា ពោរពេញដោយស្នាមញញិម។

 Rihanna

Lisa បានស្លៀកឈុតអាវនិងខោពណ៌ទឹកដោះគោ ហើយ Rihanna បានពាក់អាវស្បែកពណ៌ខ្មៅមើលទៅពិតជាលេចធ្លោ ធ្វើឲ្យអ្នកគាំទ្រទាមទារឲ្យពួកគេសហការលើផ្នែកតន្ត្រីជាមួយគ្នាទៀតផង៕  

Lisa 
Lisa 
 Rihanna
 Rihanna

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]