អាមេរិក៖ យោងតាមសារព័ត៌មាន TMZ បានចុះផ្សាយថា ផ្ទះរបស់តារាសម្ដែងប្រុសដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង Lee Byung-Hun ត្រូវចោរចូលគាស់បានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា កន្លងទៅនេះ នៅចំណុចទីតាំងផ្ទះរបស់លោកស្ថិតនៅឯ ក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែជាសំណាងហើយដែលលោកពុំបាននៅផ្ទះទេ អំឡុងពេលចោរចេញប្រតិបត្តិការ និងទើបតែដឹងជាក្រោយដោយសារភ្នាក់ងាររបស់លោកបានមកទីនេះ។
ភ្លាមៗបន្ទាប់ពីរាយការណ៍ទៅប៉ូលិសប្រចាំតំបន់ គេបានដឹងថា មានរបស់មានតម្លៃបានបាត់បង់តែមិនទាន់កំណត់ទំហំទឹកប្រាក់ ឬរបស់មានតម្លៃណាខ្លះនោះឡើយ។
ប៉ូលិសបាននិយាយថា ការចូលលួចរបស់ចោរនេះគឺមិនមែនចោរមានគំនុំ ឬដៅទុកមុនថាត្រូវតែចូលលួចរបស់ក្នុងផ្ទះតារាសម្ដែងនេះទេ គឺចោរនេះចូលលួចជាទូទៅដោយសម្លឹងឃើញផ្ទះណាមើលទៅមានទ្រព្យសម្បត្តិច្រើន ខណៈដែលផ្ទះរបស់តារាស្រី Lee Waite ដែលនៅក្បែរនោះ ក៏ធ្លាប់ត្រូវចោរចូលគាស់ដែរ និងបាត់បង់គ្រឿងអលង្ការរហូតដល់ទៅ ២០០០០០ដុល្លារឯណោះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]