បរទេស៖ កាន់តែធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ ក្រោយ តារាស្រី Paris Hilton ចេញមករៀបចំតុបតែងទីធ្លាខាងក្រោយផ្ទះវីឡា ទៅជាពិភពមហាសមុទ្រ ដើម្បីអបអរថ្ងៃកំណើតមួយឆ្នាំ របស់កូនប្រុសនាង ។
ក្នុងនោះដែរ Paris Hilton និងស្វាមី លោក Carter Reum បានប្រារព្ធខួបកំណើតឆ្នាំដំបូង របស់កូនប្រុសរបស់ពួកគេ ជាមួយនឹងប្រធានបទ «ជីវិតវេទមន្តក្រោមសមុទ្រ»។ ហើយកូនប្រុសរបស់អ្នកទាំងពីរ បានទទួលនំខួបកំណើតពណ៌ខៀវដ៏ធំមួយ ដែលបានផ្ដល់ឲ្យដោយ ឪពុកម្តាយ ជាមួយនឹងរូបភាពសត្វសមុទ្រដ៏ស្រស់ស្អាត។
ក្រៅពីនេះ ក៏មានការបង្ហាញខ្លួនរបស់ម្តាយរបស់កូនទាំងពីរក៏គួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នា ខណៈ Paris ស្លៀករ៉ូបវែងពណ៌ផ្ទៃមេឃ និងខ្សែករូបផ្កាយ ហើយកូនប្រុសរបស់នាង ពាក់អាវយឺតពណ៌ស ខោកាគី ដែលមើលទៅពិតជាគួរឲ្យស្រលាញ់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]