កម្សាន្ត៖ Krystal Jung ឬឈ្មោះពិតថា Jung Soojung គឺជាអតីតសមាជិកម្នាក់ក្នុងក្រុមចម្រៀង KPOP ជំនាន់ទី២គឺ f(x) ហើយពេលនេះទោះនាងមិនបានលេចមុខក្នុងវិស័យចម្រៀងទៀតក៏ Krystal បានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែងម្នាក់ ដែលនៅតែទទួលបានការគាំទ្រខ្លាំង។

Krystal
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីចាកចេញពីវិស័យចម្រៀង អតីតមិត្តស្រីរបស់ Kai ជាសមាជិកក្រុម EXO រូបនេះពុំសូវបានបង្ហាញមុខនោះឡើយ។ ឥឡូវនេះ នាងស្រាប់តែបានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយប្រទះឃើញនៅជាមួយតារាសម្ដែងប្រុស Lee Jin Wook ។

Lee Jin Wook

ក្នុងរូបភាពដែលថតបានដោយអ្នកគាំទ្រ គេឃើញថាអ្នកទាំងពីរបានអង្គុយកៅអីក្បែរគ្នាក្នុងការប្រកួតវាយតេន្នីស Australian Opens ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុង Melbourne កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤។

Krystal ក៏បានចុះហត្ថលេខាដល់អ្នកគាំទ្ររបស់នាងផងដែរ និងមើលទៅពិតជារីករាយនឹងការប្រកួតនេះណាស់ ប៉ុន្តែក្រោយចប់ការប្រកួត នាងនិង Jin Wook បានចែកផ្លូវទៅផ្ទះរៀងៗខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថាមានទំនាក់ទំនងជិតដិតជាមួយគ្នាឬយ៉ាងណា។

Krystal ក្នុងការប្រកួតវាយតេន្នីស Australian Opens ឆ្នាំ២០២៤
Lee Jin Wook ក្នុងការប្រកួតវាយតេន្នីស Australian Opens ឆ្នាំ២០២៤

ការពិតទៅ អ្នកទាំងពីរបានទទួលការអញ្ជើញពីយីហោម៉ាក Polo Ralph Lauren ឲ្យមកទស្សនាការប្រកួតនេះដូចគ្នា ហើយអ្នកទាំងពីរជាភ្ញៀវអញ្ជើញមកពីកូរ៉េដូចគ្នា ទើបបានជាត្រូវអញ្ជើញឲ្យអង្គុយជិតគ្នាបែបនេះ៕  

Krystal
Krystal
Krystal
Lee Jin Wook
Lee Jin Wook
Lee Jin Wook
Krystal និង Lee Jin Wook ទទួលការអញ្ជើញពីយីហោម៉ាក Polo Ralph Lauren
Krystal និង Lee Jin Wook ទទួលការអញ្ជើញពីយីហោម៉ាក Polo Ralph Lauren
Krystal និង Lee Jin Wook ក្នុងការប្រកួតវាយតេន្នីស Australian Opens ឆ្នាំ២០២៤

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]