អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀងផបដ៏ល្បីឈ្មោះ Taylor Swift និងមិត្តប្រុស Travis Kelce ដែលជាកីឡាករបាល់ឱប ពិតជាពោរពេញដោយពណ៌ផ្កាឈូក ព្រោះជារឿយៗ ពួកគេតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា។

 Taylor Swift និងមិត្តប្រុស Travis Kelce 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) Taylor ទើបនឹងឡើងទំព័រមុខលើសារព័ត៌មានល្បីៗ ពេលនាងបានរត់មកឱបនិងថើប Travis នៅកណ្ដាលទីលានក្រោយចប់ការប្រកួត AFC Championship ដែលក្រុម Kansas City Chiefs របស់មិត្តប្រុសនាង បានយកឈ្នះ Baltimore Ravens បានឡើងទៅលេងនៅព្រឹត្តិការណ៍ Super Bowl ឆ្នាំ២០២៤។

 Taylor Swift និងមិត្តប្រុស Travis Kelce 
 Taylor Swift និងមិត្តប្រុស Travis Kelce 

ទន្ទឹមនឹងការអបអរនេះ គេបានសង្កេតឃើញខ្សែដៃពេជ្រដ៏ស្រស់ស្អាតចាំងពន្លឺភ្លឺផ្លេកលើកដៃរបស់ Taylor Swift ដែលនេះជាកាដូដែល Travis បានប្រគល់ជូននាង។

 Taylor Swift និងមិត្តប្រុស Travis Kelce 

ខ្សែដៃនេះមានឈ្មោះរបស់ពួកគេលាយបញ្ចូលគ្នាគឺ T N T (Travis និង Taylor) ដែលធ្វើឡើងពីពេជ្រសុទ្ធលើសពីបួនការ៉ាត់ឯណោះ មានតម្លៃខ្ទង់៦ពាន់ដុល្លារ។

ក្រៅពីនេះ អ្នកឌីហ្សាញខ្សែដៃនេះផ្ទាល់បានបង្ហើបថា Travis បានទិញខ្សែដៃគូទុកពាក់ជាមួយ Taylor ទៀតផង៕

ខ្សែដៃដែល Travis ប្រគល់ជូន​ Taylor
ខ្សែដៃដែល Travis ប្រគល់ជូន​ Taylor

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]