បរទេស៖ តារាម៉ូដែលស្រី Georgina Rodriguez ដែលត្រូវបានគេស្គាល់ថា ជាមិត្តស្រីរបស់ កំពូលកីឡាករបាល់ទាត់ លោក Cristiano Ronaldo បានប្រារព្ធខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់ខ្លួន ជាមួយកូនៗ និងមិត្តភក្តិជិតស្និទ្ធនៅ Maldives ។

Georgina Rodriguez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាស្រីរូបនេះ កាលពីថ្ងៃទី ២៨ ខែមករាកន្លងទៅ បានបង្ហោះរូបថតជាច្រើនសន្លឹកពីវិស្សមកាលរបស់នាង នៅម៉ាល់ឌីវជាមួយនឹងពាក្យថា «Lucky happy 30» ជាពិសេស រូបនាងថែមទាំងបាន​បង្ហាញ​រូបភាព បញ្ចេញនូវសម្រស់រូបរាង យ៉ាង​ក្ដៅ​គគុក ​ពេល​ពាក់​ស្បែកជើង​ប៉ាតា ​រត់​លើ​ខ្សាច់។

រូបភាពខួបកំណើត Georgina Rodriguez

មិនត្រឹមតែប៉ុណ្ណោះ Georgina ក៏បានបង្ហាញរូបថតរបស់ខ្លួន ពេលកំពុងញ៉ាំអាហារពេលល្ងាចនៅឆ្នេរជាមួយក្រុមមិត្តភក្តិជិតស្និទ្ធ និងកូនៗ។ ខណៈដែលរូបថតមួយទៀត បានបង្ហាញថា លោក Ronaldo គឺមិនមានវត្តមាន នៅក្នុងថ្ងៃខួបកំណើតរបស់មិត្តស្រីរបស់ខ្លួនទេ ហើយរូបលោក ព្រមទាំងកូនស្រីពៅ Bella បានទូរស័ព្ទពីផ្ទះ ដើម្បីជូនពរដល់ Georgina ឲ្យកាន់តែមានភាពរីករាយក្នុងថ្ងៃកំណើត ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Georgina Rodriguez
Ronaldo និងមិត្តស្រី Georgina Rodriguez
Ronaldo និងមិត្តស្រី Georgina Rodriguez
Ronaldo និងមិត្តស្រី Georgina Rodriguez
Ronaldo និងមិត្តស្រី Georgina Rodriguez
Ronaldo និងមិត្តស្រី Georgina Rodriguez
Georgina Rodriguez
Georgina Rodriguez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]