កូរ៉េខាងត្បូង៖ ទោះបីជាសមាជិក BLACKPINK ទាំងអស់សម្រេចមិនបន្តកុងត្រាថ្មីលើសកម្មភាពទោលជាមួយនឹងផលិតកម្ម YG Entertainment ក្ដីតែ សមាជិកទាំងអស់នៅតែអាចរួបរួមគ្នាចេញចម្រៀងជាក្រុមនាពេលអនាគតដដែល។

 BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ទំនាក់ទំនងរវាងសមាជិកនីមួយៗ នៅតែល្អ ដោយថ្មីៗនេះមានអ្នកគាំទ្រម្នាក់បានឃើញ Jennie បានចេញមកដើរលេងជាមួយ Jisoo ដោយបាននាំគ្នាដើរទិញអីវ៉ាន់ផងដែរ។

Jennie និង Jisoo

យ៉ាងណាមិញ វាគួរឲ្យស្ដាយណាស់ដែលអ្នកគាំទ្រមិនបានចំណាំពួកគេប៉ុន្តែបានថតរូបជាប់ Jisoo និង Jennie ដោយចៃដន្យ។

ក្នុងរូបភាពនោះ Jisoo បានពាក់មួកកាតឹបបិទបាំងផ្ទៃមុខ និងពាក់អាវដៃវែងពណ៌ទឹកសមុទ្រចាស់ គូជាមួយខោខោប៊យ ហើយ Jennie វិញពុំមានតុបតែងមុខនោះឡើយ ហើយទម្លាក់សក់ធម្មតា មើលទៅសាមញ្ញជាមួយនឹងអាវដៃវែងពណ៌ស បូកថែមអាវកាក់ពណ៌ប្រផេះពីលើ ដោយនាងបានស្លៀកខោពណ៌ខ្មៅផងដែរ៕  

Jennie និង Jisoo
Jennie និង Jisoo
Jennie និង Jisoo
Jennie និង Jisoo
រូបភាពថ្មី​​របស់ Jennie និង Jisoo 
រូបភាពថ្មី​​របស់ Jennie និង Jisoo 
រូបភាពថ្មី​​របស់ Jennie និង Jisoo 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]