(ភ្នំពេញ)៖ បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤ សាលសន្និបាតនិងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហលដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $120 តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានា ដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបោះជំហានថ្មីមួយនៃការសហការនៃភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅ រវាងអគារ ភីអេច ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន៤គឺ ក្រុមហ៊ុនWorld dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង ចុងភៅ សេង ហុកហេង និង ក្រុមហ៊ុន Tonlebassac Catering Service បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជន ដែលបានជ្រើសរើសអគារសម្រាប់កម្មវិធីមង្គលការ ជប់លៀង ការប្រគុំតន្រ្តី សន្នីសិទផ្សេងៗ និងកម្មវិធីផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ស្ថិតនៅ រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម នៅខណ្ឌច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ ១ ។
សាលសន្និបាតនេះមានរចនាបទបែបអឺរ៉ុបដ៏ស្រស់ស្អាតប្លែកពីគេ មានកំពស់ ៥ជាន់ ជាន់ក្រោមដីមានចំណតរថយន្ត២ជាន់ និងជាន់ផ្ទាល់ដីមាន សាលធំៗ ចំនួន៣ គឺ Euro 1, Euro 2 និង Euro 3 ជាន់ទី១ មានបន្ទប់រៀបចំកម្មវិធី ចំនួន២ ជាន់ទី២មានបន្ទប់ចំនួន៦ និងមានបន្ទប់ផ្លាស់សំលៀកបំពាក់ស្រស់ស្អាត និង មានផាកសុខភាពចំនួន ៨បន្ទប់ និង បន្ទប់រង់ចាំ VIP ចំនួន១ ។
ក្រៅពីនេះ ភីអេច ហ្គ្រេនហលមានចំណតយានយន្ត ក្នុងនិងក្រៅដែលអាចចតរថយន្តបានដល់ទៅជាង ៤០០០ គ្រឿង និងម៉ូតូប្រមាណ ១២០០ គ្រឿង ក៏មានចំណតឧទ្ធម្ភាគចក្រដល់ទៅ ៤គ្រឿងថែមទៀតផង។
ជាពិសេសមានបំពាក់នូវ LED ខ្នាតធំបំផុតជាប់នឹងជញ្ជាំង ឧបករណ៌បំពងសំឡេង ត្រូវបានដាក់ដំឡើងជាមួយបច្ចេកវិទ្យាចុងក្រោយគេបំផុត ជាមួយភ្លើងក្នុង និង ក្រៅអគារអាចប្តូរពណ៌បានរាប់លានពណ៌ ស្របទៅតាមតម្រូវការកម្មវិធីរបស់អតិថិជន។ រៀបចំពិធីមង្គលការ និងកម្មវិធីនានានៅអគារភីអេច ហ្គ្រេនហល ផ្តល់នូវអនុស្សាវរីយ៍ដ៏អស្ចារ្យដែលលោកអ្នកមិនអាចបំភ្លេចបាន។
បន្ថែមលើសពីនេះទៅទៀត ភីអេច ហ្គ្រេនហលជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដែលមានចង្ក្រានធំ ទូលាយ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ព្រមទាំងម៉ាស៊ីនទំនើបៗ ជាច្រើនប្រភេទ ដែលអាចធានាដល់គុណភាព រសជាតិម្ហូប និង ស្តង់ដាអនាម័យកម្រិតខ្ពស់ ការរៀបចំម្ហូប និងសម្ភារៈរៀបចំផ្សេងៗផងដែរ។
ដូចនេះដើម្បីទទួលបានការផ្តល់ជូននេះសូមទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេសក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក៖ 015 333 296/ 089 999 467
អាសយដ្ឋាន៖ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១
Google Map: https://maps.app.goo.gl/HWR5s7S1odQBVJ2BA
Follow us on:
Facebook Page: https://www.facebook.com/phgrandhall22
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]