កម្សាន្ត៖ Cha Eunwoo ដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀងសមាជិកក្រុម ASTRO និងជាតារាសម្ដែងដ៏ពូកែម្នាក់នោះ ចាត់ទុកជាបុរសដ៏មានទេពកោសល្យ ហើយបូកថែមនឹងភាពស្រស់សង្ហារបស់លោកទៀតនោះ គឺរឹតតែធ្វើឲ្យលោកក្លាយជាជាទីចាប់អារម្មណ៍ពីមហាជន។

 Cha Eunwoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ កន្លងទៅ រូបភាពមួយសន្លឹករបស់ប្អូនប្រុសរបស់លោក បានល្បីរន្ទឺពេញអ៊ីនធើណេត ដោយមានការជជែកវែកញែកពិភាក្សា ពីសម្រស់របស់គេ ដោយពួកគេសរសើរថា ប្អូនប្រុសរបស់ Eunwoo គឺពិតជាស្រស់សង្ហា ដូចបងប្រុសអ៊ីចឹង ដែលមានន័យថា សម្រស់របស់ Eunwoo ពុំមែនកើតចេញពីការវះកាត់អ្វីទេ គឺជាសម្រស់ធម្មជាតិតែម្ដង។

 Cha Eunwoo

Eunwoo ក៏ធ្លាប់បាននិយាយពីប្អូនប្រុសរបស់ខ្លួនដែរថា ប្អូនប្រុសគេពិតជាមានទេពកោសល្យខ្លាំងណាស់ និងមានមុខតូចជាងខ្លួន ហើយអំឡុងពេលនេះគេកំពុងរៀននៅប្រទេសចិន និងកំពុងរកការងារធ្វើក្រៅម៉ោង បន្ទាប់ពីចេញពីបម្រើទាហានផងដែរ៕  

 Cha Eunwoo
 Cha Eunwoo
 Cha Eunwoo
ប្អូនប្រុសរបស់  Cha Eunwoo (រូបខាងស្ដាំ)

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]