កម្សាន្ត៖ អាចនិយាយបានថា តារាសម្ដែងប្រុសដ៏ល្បី លោក Jerry Yan នៅតែត្រូវបានមនុស្សជាច្រើនស្រលាញ់ចូលចិត្ត បើទោះបីជាពេលនេះ រូបលោកមានអាយុ ៤៧ ឆ្នាំក៏ដោយ តែតារាសម្ដែងប្រុសរូបនេះ នៅតែមានរូបរាងស្រស់សង្ហា គួរឲ្យសរសើរ។

Jerry Yan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កាលពីពេលថ្មីៗនេះ លោក Jerry Yan ក៏បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ជាមួយនឹងការបង្ហាញខ្លួន ដ៏ទាន់សម័យរបស់លោក ដែលមិននឹកស្មានដល់ នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Hangzhou ប្រទេសចិន។

Jerry Yan

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនលើកនេះ លោក Jerry Yan បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ភ្លាមៗ ជាមួយនឹងរូបរាង និងសម្រស់វ័យក្មេង នៅពេលដែលបានចេញមកជាមួយនឹងស្ទាយ៍តុបតែងខ្លួន ក្នុងឈុតពណ៌ខ្មៅដ៏ឆើតឆាយ។

Jerry Yan

ម៉្យាងវិញទៀត មុខមាត់​របស់​តារា​សម្ដែងរូបនេះ ត្រូវបានគេមើលឃើញថា ហាក់មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​ឡើយ ​បន្ទាប់​ពីការបង្ហាញខ្លួនក្នុងរឿងភាគល្បី «Meteor Garden» អស់ជាង ២០ ឆ្នាំមកនេះ​ ហើយនៅលើបណ្ដាញសង្គម អ្នកលេងអ៊ីនធឺណេត ក៏បានសរសើរមិនដាច់ពីមាត់ ចំពោះរូបរាង សង្ហា របស់លោក ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]