កម្សាន្ត៖ Lisa មិនត្រឹមតែចាត់ទុកជាតារាចម្រៀង KPOP ដ៏ល្បីឈ្មោះម្នាក់នោះឡើយ តែនាងក៏បានក្លាយជាតារាចម្រៀងមានឈ្មោះល្បីរន្ទឺទូទាំងពិភពលោកទៅហើយ ដោយសារតែភាពលេចធ្លោក្នុងការសម្ដែងលើឆាករបស់នាង ក៏ដូចជាទេពកោសល្យក្នុងការរាំ ដែលធ្វើឲ្យ BLACKPINK ពុំអាចអត់នាងបាននោះឡើយ។
ដោយឡែក ក្រោយផុតកុងត្រាជាមួយ YG Entertainment មក Lisa បានបង្ហាញសកម្មភាពទោលជាច្រើនដូចជាថ្មីៗនេះ នាងទើបតែបញ្ចប់ការចូលរួមសម្ដែង ក្នុងការប្រគុំតន្ត្រីសប្បុរសធម៌ Le gala des pièces jaunes នាទីក្រុងប៉ារីស ប្រទេសបារាំង។
ឥឡូវនេះ Lisa បានចេញមកធ្វើឲ្យអ្នកគាំទ្រស្ញើចសរសើរទៀតហើយ បន្ទាប់ពី BVLGARI ជាម៉ាកយីហោទឹកអប់ គ្រឿងអលង្ការ និង នាឡិកាប្រណីត បានបញ្ចេញរូបភាពថ្មីរបស់នាង ដែលបានថតផ្សព្វផ្សាយឲ្យម៉ាកយីហោនេះ។
ក្នុងនោះ Lisa បានលេងស្ទាយ៍សក់ត្រង់ ស្លៀករ៉ូបពណ៌ខ្មៅ កត្រង់មើលទៅប្រណីត ជះចំហាយអភិជនខ្លាំងណាស់ដោយនាងបានថតបង្ហាញជាមួយនឹងនាឡិកាថ្មីរបស់ BVLGARI ប្រភេទមានចំនួនកំណត់ ឈ្មោះថា "the BULGARI BULGARI x LISA Limited Edition" ផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]