កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាស្រី Han Seohee បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលហួសចិត្តជាខ្លាំង តាមរយៈរូបភាពសារឆ្លងឆ្លើយរបស់នាង ជាមួយនឹង តារាសម្ដែងប្រុសរូបសង្ហា Ahn Hyo Seop។
គួរឲ្យដឹងផងដែរថា Han Seohee គឺជាអតីត Trainee ក្នុងផលិតកម្ម YG ដែលនាងធ្លាប់ត្រូវបានជាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើន លើកនេះ នាងបានទាញតារាប្រុស Ahn Hyo Seop ដែលជាមិត្តធ្លាប់រូបផលិតកម្ម មកជាប់ពាក់ព័ន្ធទៀត។ នៅក្នុងនោះ គេបានឲ្យដឹងថា Seohee ជាអ្នកបង្ហោះរូបភាព Screenshot សារឆ្លើយឆ្លងរវាងនាងនឹងតួឯកប្រុសខាងលើ។
ចំណែកឯ ការសន្ទនាគ្នានេះ បានបង្ហាញថា Seohee បានព្យាយាមហៅ Hyo Seop ឲ្យទៅជួបនាងនៅកន្លែងគេង ប៉ុន្ដែបើក្រឡេកមើលខាងប្រុសវិញ ហាក់ដូចជាមានការភ្ញាក់ផ្អើលជាខ្លាំង ហើយលោកមិនបានយល់ព្រមទៅជួបនាងនោះទេ។
បើទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះ បានចេញមុខបដិសេធថា ការសន្ទនានេះ គឺមិនពិតនោះទេ នាងមិនបានឆ្លើយឆ្លងបែបនេះទេ។ ប៉ុន្ដែបើងាកមកមើលមហាជនវិញ កំពុងតែផ្ទុះកំហឹងហើយក៏នាំគ្នាបង្ហាញការស្អប់ទៅកាន់ Seohee ដោយតិះដៀលនាងគ្រប់សព្វ ព្រោះនាងធ្លាប់មានរឿងអាស្រូវ ធ្វើឲ្យត្រូវបណ្ដេញចេញពីផលិតកម្ម៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]