កម្សាន្ត៖ ក្រៅពីរឿងរ៉ាវការងារហើយនោះ តារាចម្រៀងស្រី Selena Gomez ក៏បានទាញយកចំណាប់អារម្មណ៍ ពេលបានបង្ហាញពីការសម្រាកកម្សាន្ត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងការបង្ហោះរូប Selfie ជាច្រើន។
ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ជាពិសេសចំពោះរូបភាពទាំងនោះ នៅពេលដែលនាង បានបង្ហាញមុខមាត់ទទេរស្អាត ដោយមិនប្រើគ្រឿងសម្អាង ដើម្បីតុបតែងបន្ថែមនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនេះ តារាចម្រៀងស្រីរូបនេះ ពិតជាមើលទៅមានភាពស្រស់ស្អាត ដែលបានថតនៅលើយ៉រ ព្រមទាំងការតុបតែងខ្លួនបែបសាមញ្ញ ខណៈពេលកំពុងសម្រាកកម្សាន្ត នៅលើកៅអី ផងដែរ៕
ប្រភព៖ pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]