ការថែរក្សាសុខភាពនៅតំបន់ពិសេសគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពទូទៅរបស់យើង ដូច្នេះហើយមិនថាចំពោះស្រ្តីឫបុរសនោះទេ គួរតែចេះពិចារណាលើការជ្រើសរើសប្រើប្រាស់ទឹកអនាម័យដើម្បីសម្អាតបរិវេណផ្ទាល់ខ្លួនឱ្យមានសុខភាព និង អនាម័យល្អ។
ស្រ្តីមួយចំនួនភាគច្រើនគិតថា ការលាងសម្អាតទ្វាមាសដោយទឹកធម្មតា ឫប្រើប្រាស់សាប៊ូដុសខ្លួនមកលាងសម្អាតគឺគ្រប់គ្រាន់ហើយ ដែលការគិតបែបនេះពិតជាមិនត្រឹមត្រូវទេ។ តុល្យភាព pH សម្រាប់ទ្វារមាសស្រ្តីគឺជា ចំណុចសំខាន់ដែលស្រ្តីភាគច្រើនមិនទាន់បានយល់ដឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះស្រ្តីមួយចំនួនទៀតពួកគេជ្រើសរើសទឹកអនាម័យដោយមិនបានគិតគូរពីរូបមន្តជាក់លាក់ ដើម្បីរក្សាសុវត្ថភាពប្រើប្រាស់ឡើយ។ នៅពេលជ្រើសរើសការលាងសម្អាតតំបន់ពិសេសឱ្យបានត្រឹមត្រូវ មានកត្តាសំខាន់ៗមួយចំនួនដែលស្រ្តីត្រូវចងចាំ ដើម្បីធានាសុវត្ថិភាពក្នុងការស្វែងរកផលិតផលត្រឺមត្រូវដើម្បីបំពេញតម្រូវការរបស់ខ្លួន។
- ខាងក្រោមនេះគឹជាចំណុចសំខាន់មួយចំនួនក្នុងការជ្រើសរើសទឹកអនាម័យស្រ្តីដើម្បីយកមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ៖
១. រូបមន្តដែលមានតុល្យភាព pH៖
ទឹកអនាម័យភាគច្រើនបង្កើតឡើងជាពិសេសដើម្បីរក្សាតុល្យភាព pH ធម្មជាតិនូវតំបន់ពិសេស ដែលជួយការពារការរលាក រមាស់ និងការឆ្លងមេរោគ។ ជាធម្មតាតុល្យភាព pH របស់ទ្វារមាសស្រ្តីដែលនៅចន្លោះពី 3.5 ដល់ 4.5 គឺល្អបំផុត ព្រោះ នេះអាចជួយថែរក្សាទ្វារមាសឱ្យមានសុខភាពល្អ និងបំបាត់ការរលាក។
ដូចច្នេះហើយការប្រើប្រាស់សាប៊ូធម្មតា ឬជែលសម្រាប់ងូតទឹកក្នុងការលាងសម្អាតទ្វាមាសអាចរំខានដល់តុល្យភាពនេះ។
២. ការពារក្លិន
ក្លិនមិនល្អអាចកើតឡើងម្តងម្កាលនៅក្នុងតំបន់ពិសេសស្រ្តីដោយសារតែការបែកញើស លំហូរមករដូវ ឬការប្រែប្រួលអ័រម៉ូន។ ដូចនេះស្រ្តីគួរជ្រើសរើសទឹកអនាម័យដែលមានរូបមន្តចំរាញ់ចេញពីធម្មជាតិ អាចបន្សាបក្លិនមិនល្អ ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងមានទំនុកចិត្តពេញមួយថ្ងៃ។
៣. ចំរាញ់ចេញពីធម្មជាតិ
ទឹកអនាម័យដែលស្រាលស្រទន់អាចរក្សាអនាម័យបានល្អដោយមិនបង្ករឱ្យមានភាពក្រហាយ ឫស្ងួតឡើយ។
ស្រ្តីគួរជ្រើសរើសទឹកអនាម័យដែលមានរូបមន្តធម្មជាតិស្រាលៗដូចជា aloe vera, chamomile ឬ tea tree oil អាចជួយកម្ចាត់ភាពកខ្វក់ ញើស និងបាក់តេរី និងមិនធ្វើឱ្យបាត់បង់សំណើមធម្មជាតិនៃតំបន់ពិសេស ឬ ស្បែកនោះទេ។
៤. គ្មានជាតិគីមីអាក្រក់
ជៀសវាងការប្រើប្រាស់ទឹកអនាម័យស្រ្តីណាដែលមានសារធាតុគីមីធ្ងន់ធ្ងរដូចជា ស៊ុលហ្វាត ប៉ារ៉ាបិន ឬទឹកអប់សំយោគ។ គ្រឿងផ្សំទាំងនេះអាចប៉ះពាល់ស្បែកនិងទ្វាមាសស្រ្តី ហើយអាចបណ្តាលឱ្យឡើងក្រហម រលាក ឬប្រតិកម្មអាលែហ្សី។
៥. ម៉ាកដែលអាចជឿទុកចិត្ត
មុននឺងជ្រើសរើសប្រើប្រាស់នូវផលិតផលណាមួយស្រ្តីគួរអានការពិនិត្យ និងពិចារណាការណែនាំពីអ្នកជំនាញថែទាំសុខភាព ឬប្រភពដែលអាចទុកចិត្តបាន។
ជាការពិតណាស់ស្រ្តីគួរប្រើប្រាស់និងជឿជាក់លើទឹកអនាម័យស្រ្តីក្លិន "KLEN Intimate Wash" ព្រោះ Klen Intimate Wash គឺជាទឹកអនាម័យស្រ្តីដែលស្រាលស្រទន់សក្ត័សមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ដែលសូម្បីតែស្រ្តីកំពុងមានផ្ទៃពោះក៏អាចប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះទឹកអនាម័យស្រ្តីក្លិនមានសារធាតុផ្សំ ផ្ទុកនូវឡាក់ទិចអាស៊ីត ដែលជួយបង្កើនបាក់តេរីល្អ កំចាត់បាក់តេរីអាក្រក់ ហើយផ្ដល់នូវកម្រិត pH4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អ។
ថែមទាំងមានវត្ថុធាតុដើមសំខាន់ៗចំរាញ់ចេញពីធម្មជាតិដូចជា Chamomile, Peppermint extracts (Natural Anti Bactorial/inflammatory) និង Aloe vera, Tochopherol(Vitamine E) Skin Care ដែលមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវ និងច្បាស់លាស់ ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់។
អំពី ក្លិន (KLEN)
KLEN គឺជាម៉ាកយីហោមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុននៅក្នុងស្រុក គឺក្រុមហ៊ុន Khmer Household & Healthcare Co, Ltd។ ក្លិន (KLEN) មានផលិតផលជាច្រើនប្រភេទដូចជា ទឹកអនាម័យស្ត្រី សាប៊ូកក់សក់បុរស-នារី សាប៊ូបោកខោអាវ និងសាប៊ូលាងដៃផងដែរ។ បច្ចុប្បន្ន ក្លិន (KLEN) បានជាប់ចំណាត់ថ្នាក់លេខ១ ផលិតផលដែលមានការប្រើប្រាស់ពេញនិយមជាងគេនៅក្នុង ប្រទេសកម្ពុជា នោះក៏ព្រោះតែក្លិនផ្តោតលើគុណភាព និងសុវត្ថិភាពជាចំបង។ សព្វថ្ងៃ ក្លិន (KLEN) បានចរាចរណ៍ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារប្រមាណជា ៣៥០០ កន្លែង នៅទូទាំង ២៥ ខេត្ត ក្រុង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]