កូរ៉េខាងត្បូង៖ បើនិយាយពី Jang Wonyoung គឺអ្នកណាៗក៏ស្គាល់ថានាងជាតារាចម្រៀង KPOP នៃក្រុម IVE ដែលមានសម្រស់ស្រស់ស្អាតខ្លាំង ក៏ដូចជាទេពកោសល្យពេញប្រៀប ហើយត្រូវគេចាត់ទុកថាជាតារាចម្រៀងស្រីដ៏លេចធ្លោ និងល្បីល្បាញប្រចាំជំនាន់ទី៤។

Jang Wonyoung 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កេរ្តិ៍ឈ្មោះរបស់នាងមិនមែនលេចធ្លោ ដោយចៃដន្យនោះទេ ព្រោះតែកន្លងមក មានការបង្ហាញភ័ស្តុតាងជាក់ស្ដែងពីសម្រស់របស់នាងហើយថាពិតជាស្រស់ស្អាតមែន។ ថ្មីៗនេះ រូបភាពមិនមានការកែ (Edit) របស់នាងក៏ត្រូវបានចែកចាយពេញបណ្ដាញសង្គមទៀតផង។

Jang Wonyoung 

ក្នុងរូបភាពទាំងនេះគឺថតបានអំឡុងពេលនាងនៅព្រលានយន្តហោះ ដោយបានពង្រីកសាច់មុខរបស់នាងនិងថតដោយកាំមេរ៉ាពិតៗ គ្មានការកែ ដែលអាចឲ្យយើងឃើញសាច់មុខម៉ដ្ឋខៃរបស់នាង ដោយមានត្រឹមតែមុនសាច់ពីរបីប៉ុណ្ណោះ។

Jang Wonyoung 

ហេតុនេះហើយទើបអ្នកគាំទ្រនាំគ្នាសរសើរសម្រស់របស់នាង ថានាងពិតជាស្រស់ស្អាតទាំងមិនផាត់មុខ និងពេលផាត់មុខស័ក្តិសមជាតារាស្រីល្បីឈ្មោះនាពេលបច្ចុប្បន្ន៕  

រូបភាពថ្មីរបស់ Jang Wonyoung
រូបភាពថ្មីរបស់ Jang Wonyoung
រូបភាពថ្មីរបស់ Jang Wonyoung
សាច់មុខពិតៗ​​របស់  Jang Wonyoung
សាច់មុខពិតៗ​​របស់ Jang Wonyoung

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]