កូរ៉េខាងត្បូង៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានទស្សនារឿងភាគកូរ៉េច្បាស់ជាស្គាល់តារាសម្ដែងប្រុស Lee Jang Woo ដែលលោកធ្លាប់បានសម្ដែងរឿង My Only One និង រឿងជាច្រើនទៀត ដោយលោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាតាមរយៈមុខមាត់ដ៏សង្ហារបស់លោក។

 Lee Jang Woo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ តួឯកប្រុសរូបនេះ មិនសូវបង្ហាញមុខនៅក្នុងកម្មវិធីទូរទស្សន៍នោះទេ ហ្វេនៗខ្លះស្ទើតែភ្លេចមុខរបស់លោកទៅហើយ។ ដោយឡែក ពេល Jang Woo បង្ហាញមុខនៅក្នុងកម្មវិធីមួយ បានធ្វើឲ្យអ្នកលេងបណ្ដញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះរូបរាងរបស់លោក។

 Lee Jang Woo

ថ្មីៗនេះ គេឃើញថា Jang Woo ឡើងទម្ងន់ប្រែរូបរាង១៨០ដឺក្រេ មើលសឹងតែមិនស្គាល់ រូបលោកប្រែជាមានសាច់មានឈាមយ៉ាងនេះ។ បើទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រក៏នៅតែបង្ហាញក្ដីត្រេកអរដែលឃើញ តារាប្រុសរូបនេះ មើលដូចសប្បាយចិត្តនឹងជីវិតរបស់ខ្លួន និង មានសុខភាពល្អផងដែរ ទោះមិនសង្ហាដូចមុនក៏ដោយ៕

ប្រភព៖ allkpop

 Lee Jang Woo
 Lee Jang Woo
 Lee Jang Woo
 Lee Jang Woo
 Lee Jang Woo
 Lee Jang Woo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]