កម្សាន្ត៖ រូបភាពថ្មីៗរបស់ តារាសម្ដែងស្រី Song Hye Kyo ដែលបានទៅទីក្រុងប៉ារីស ព្រមទាំងបានថតស៊េរីរូបភាព ជាមួយនឹងទស្សនាវដ្តី Vogue សុទ្ធតែបានបង្ហាញពីសម្រស់ និងការតុបតែងខ្លួនដ៏ទាក់ទាញរបស់តារាស្រីរូបនេះ។
មិនត្រឹមតែប៉ុណ្ណោះ បើទោះជាបានឈានដល់វ័យជាង ៤០ឆ្នាំទៅហើយក្ដី ប៉ុន្តែ Song Hye Kyo នៅតែរក្សាបាននូវសម្រស់ដ៏ផ្អែមល្ហែម ស្រស់ស្អាតផូរផង់ ដែលធ្វើឱ្យគ្រប់គ្នាកាន់តែលង់ស្នេហ៍នាង រហូតដល់មានអ្នកគាំទ្របានសរសើរនាងជាខ្លាំង និងបានជីកយករូបថតចាស់ៗកាលពីមុន របស់នាង ក្នុងឆ្នាំ ២០០០ ហើយយកមកប្រៀបធៀបជាមួយនឹងបច្ចុប្បន្ន។
ក្នុងនោះដែរ បើទោះបីជាកាលពីមុន Song Hye Kyo រាងមានសាច់ជាង ប៉ុន្តែឥឡូវនេះ នាងមានរាងស្លីមស្អាតតូចច្រឡឹង និងមានការលេងស្ទាយ៍ដ៏ទាន់សម័យ ជាពិសេស ក៏នៅតែអាចមើលឃើញពីភាពស្រស់ស្អាត និងការផ្លាស់ប្តូរបន្តិចបន្តួចតែប៉ុណ្ណោះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]