កម្សាន្ត៖ បទចម្រៀងរបស់ក្រុម KPOP ល្បីៗដូចជា BTS និង BLACKPINK ជាដើមអាចនឹងត្រូវលុបចេញពីបណ្ដាញសង្គម Tiktok ។ ថ្មីៗនេះ ផលិតកម្ម UMC (Universal Music Group) របស់អាមេរិក បានបង្ហោះសារមួយជូនទៅកាន់ Tiktok ឲ្យភ្ញាក់រលឹក ដោយបាននិយាយថា ផលិតកម្មរបស់ពួកគេផ្ដោតទៅលើការ ការពារសិទ្ធិអ្នកចម្រៀងក៏ដូចជាអ្នកនិពន្ធបទចម្រៀង ក្នុងផលិតកម្មខ្លួន។

UMC ក៏បានលម្អិតលើបញ្ហានេះថា ដោយសារតែកុងត្រារបស់ផលិតកម្មជាមួយនឹងក្រុមហ៊ុន Tiktok នឹងអស់សុពុលភាពត្រឹមថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ នេះហើយ ហើយទាក់ទងនឹងការចរចាកុងត្រាថ្មីគឺ UMC ចង់ឲ្យ Tiktok មានការផ្ដល់ជាប្រាក់កម្រៃដ៏សមរម្យមួយជូនសិល្បកររបស់ពួកគេ និងការពារពីរូបភាព AI ក្នុងលក្ខណៈ Effects ផ្សេងៗនៅលើ Tiktok ក៏ដូចជាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ Tiktok ផងដែរ ដោយពេលនេះការចរចានៃប្រាក់កម្រៃ កំពុងដំណើរការ។ UMC ក៏បានបន្ថែមទៀតថា Tiktok ចង់ផ្ដល់កម្រៃទាបជាងកុងត្រាចាស់ ដោយថែមទាំងបានលុបចោលបទចម្រៀងខ្លះៗដែលកំពុងត្រូវអ្នកប្រើប្រាស់ពេញនិយមប្រើនៅលើ Tiktok ផងដែរ។

ប៉ុន្តែយោងតាម NBC News បានបញ្ជាក់ថា ការចរចាកុងត្រារវាង UMC និង Tiktok បានបរាជ័យហើយ ដូច្នេះ UMC គ្រោងនឹងលុបបទចម្រៀងល្បីៗរបស់សិល្បករខ្លួនចេញពី Tiktok រហូតដល់ការចរចាទទួលបានជោគជ័យ។


ដូច្នេះមានន័យថា បទចម្រៀងខ្លះៗរបស់ សិល្បករដែលស្ថិតក្រោម UMC ដូចជា BTS,BLACKPINK, Seventeen, Stray Kids ក៏ដូចជា សិល្បករអន្តរជាតិល្បីៗដូចជា Taylor Swift, Drake, Olivia Rodrigo... ជាដើម អាចនឹងបាត់ចេញពី Tiktok៕
Our core mission is simple: to help our artists & songwriters attain their greatest creative and commercial potential, which is why we must call time out on TikTok.
— Universal Music Group (@UMG) January 31, 2024
Learn More: https://t.co/yJDQ7FdgNc pic.twitter.com/Lhluz1ez5H
ប្រភព៖: allkpop
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]