ថៃ៖ ជាពិតណាស់ ការបង្ហាញខ្លួនរបស់ តារាស្រី Chompoo Araya តែងតែត្រូវហ្វេនៗជាច្រើន ចូលចិត្តនិងតាមដាន ជាពិសេស គឺនាងតែងតែបានចេញមកបង្ហាញនូវស្ទាយ៍ស្លៀកពាក់ឈុតស្អាតៗ ពោរពេញដោយភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង។ 

Chompoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រី Chompoo និងស្វាមី Not Visrut បានបង្ហាញខ្លួនដ៏ទាក់ទាញ ពេលចូលរួមក្នុងពិធីមង្គលការ ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ បានថតរូបជុំគ្រួសារ រួមជាមួយនឹងកូនប្រុសភ្លោះ និងកូនស្រី រួមទាំងមិនភ្លេចបង្ហោះសារអបអរដល់កូនកំលោះកូនក្រមុំ​​ទៀតផង។ 

Chompoo

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ តារាស្រីរូបនេះ បានរៀបចំថតជាក្រុមគ្រួសារ និងបានបង្ហាញខ្លួន ក្នុងឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត និងមើលទៅពិតជាស័ក្តិសម សម្រាប់អ្នកម្តាយកូន៣ ក្នុងពេលបានបង្ហាញសម្រស់ដ៏ផូរផង់ ខណៈដែលស្វាមីរបស់នាង ក៏បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហា ឈរក្បែរគ្នា ជាមួយនឹងកូនប្រុស ដែលមើលទៅជារូបភាពដ៏មានសុភមង្គល ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo និងកូនប្រុស
Chompoo និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]