កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្ដែងប្រុស Song Joong ki​ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញមុខនៅក្នុងខ្សែភាពយន្ដថ្មីដែលមើលទៅសាច់រឿងប្លែកអារម្មណ៍។ តារាប្រុសរូបនេះ តែងតែទទួលបានការស្រឡាញ់គាំទ្រពីទស្សនិកជនតាមរយៈសមត្ថភាពសម្ដែងដ៏អស្ចារ្យ ពិសេស រូបរាងដ៏សង្ហារបស់លោក។

Song Joong ki​
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកមកមើល Trailer ក្នុងរឿង My Name Is Loh Kiwan នេះវិញ គេឃើញថា លើកនេះ Joong ki បង្ហាញទស្សណីយភាពថ្មី ជាមួយនឹងការសម្ដែងជាតួអង្គអ្នកស៉ើបអង្កេត។ លើសពីនោះ ចំពោះតួអង្គមួយនេះ រូបលោកបានផ្លាស់ប្ដូរការតុបតែងខ្លួន​ ដែលយើងធ្លាប់តែឃើញលោកលេងស្ទាយ៍បែបសង្ហាៗស្លៀកពាក់ស្អាតបាត លើកនេះ ផ្ទុយគ្នាស្រឡះតែម្ដង។

Song Joong ki​

បើទោះបីយ៉ាងណាក៏ដោយ តារាប្រុសមុខសង្ហារូបនេះ នៅតែមានភាពទាក់ទាញ មន្ដស្នេហ៍ ទាក់ចិត្តអ្នកគាំទ្រដ៏ដែល។ ចំណែកឯ សាច់រឿងវិញ លើកនេះ ប្លែកពីរាល់ដង ធ្វើឲ្យអ្នកទស្សនារំភើបចិត្ត ទន្ទឹងរងចាំទស្សនាតួឯកប្រុស Song Joong Ki ថា មានអ្វីថ្មីនាំមកឲ្យអ្នកគាំទ្រទៀត៕

ប្រភព៖ allkpop

Song Joong ki​
Song Joong ki​
My Name Is Loh Kiwan
Song Joong ki​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]