ភ្នំពេញ ថ្ងៃទី1 ខែកុម្ភ: ឆ្នាំ2024 - កម្មវិធី TWIST TO THE NIGHT ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី17 ខែកុម្ភៈខាងមុខនេះ ជាកម្មវិធីមួយ ដែលរួមបញ្ចូលស្ទាយល៍កូរ៉េបែបK-Pop ទៅក្នុងបរិយាកាសដ៏សប្បាយរបស់កម្ពុជាយើង បង្កើតបានជាបទពិសោធដ៏ថ្មីប្លែកមិនធ្លាប់មានពីមុនមក។

កម្មវិធីនេះនាំមកជូនដោយ Tiger Soju ថ្មី ដែលជាប្រភេទស្រាបៀររួមបញ្ចូលជាមួយស្រាសូជូរសជាតិទំពាំងបាយជូរ បង្កើតបានរសជាតិដ៏ស្រស់ស្រាយ និងផ្អែមតិចៗ ដែលជារសជាតិយ៉ាងថ្មីប្លែក។ Tiger Soju ផ្តល់រសជាតិមួយដែលអ្នកនឹកស្មានមិនដល់ នឹងបន្ថែមភាពរីករាយក្នុងឱកាសជួបជុំអបអរនានាឱ្យកាន់តែសប្បាយថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រៀមទទួលយកភាពសប្បាយរីករាយ នៃភាពច្នៃប្រតិដ្ឋ ស្ទីលហ្វេសសិនបែបកូរ៉េ តន្ត្រីK-Pop សិល្បៈគំនូរ ក្បាច់រាំប្លែកៗ និងសកម្មភាពកម្សាន្តជាច្រើនទៀតនៅបរិវេណខាងក្រៅនៃកោះពេជ្រស៊ីធីហល។ កម្មវិធី TWIST TO THE NIGHT មានវត្តមានរបស់តារារ៉េបដ៏ល្បីមកពីប្រទេសកូរ៉េគឺលោក KOALA និងតារាល្បីៗក្នុងប្រទេសជាច្រើនរូបទៀតដូចជាកញ្ញា KESORRR ក្រុម POLARIX លោក STEP និងតារាល្បីៗជាច្រើនទៀត ដែលនឹងផ្ដល់ភាពភ្ញាក់ផ្អើលលើឆាកដ៏អស្ចារ្យជូនជាទស្សនីយភាពដល់អ្នកទាំងអស់គ្នា។

រូបភាព

អ្នកចូលរួមក៏អាចមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធីដោយគ្រាន់តែតែងខ្លួននិងMake-up បែប ស្តាយល៍កូរ៉េពេលចូលរួមក្នុងកម្មវិធីផងដែរ។​

កម្មវិធីបែបកូរ៉េមិនអាចខ្វះបាននូវម្ហូប Street Food បែបកូរ៉េឆ្ងាញ់ៗ! លើសពីនេះ TWIST TO THE NIGHT ក៏នឹងមានកម្មវិធីកម្សាន្តជាច្រើនទៀតដូចជាហ្គេមសប្បាយៗ និងសកម្មភាពដែលរួមបញ្ចូលបច្ចេកវិទ្យា AR ដែលនឹងធ្វើឱ្យកម្មវិធីកាន់តែអស្ចារ្យថែមទៀត!

TWIST TO THE NIGHT មិនមែនត្រឹមតែជាកម្មវិធីផាតធីធម្មតានេះទេ វាជាការអបអរដ៏ជឿជាក់រវាងបទពិសោធបែបកូរ៉េនិងខ្មែររួមបញ្ចូលគ្នា។

ចូលរួមក្នុងភាពអស្ចារ្យនេះដោយឥតគិតថ្លៃនៅថ្ងៃសៅរ៍ ទី17 ខែកុម្ភៈខាងមុខ នៅបរិវេណកោះពេជ្រស៊ីធីហល សម្រាប់រាត្រីនៃភាពជឿជាក់ និងភាពសប្បាយរីករាយដ៏រំភើបមិនអាចបំភ្លេចបាន!

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]