កូរ៉េខាងត្បូង៖ បើនិយាយពី Yoona ឬអ្នកគាំទ្រនៅកម្ពុជាស្គាល់ថាជាតួអង្គ "ចាង ស៊ីប៊ីយុ" ក្នុងរឿង "អូនជាបេះដូងបង" នោះ គឺនាងតែរក្សាបានប្រជាប្រិយភាពក្នុងវិស័យកម្សាន្តនៅកូរ៉េខាងត្បូង បើទោះជាចូលវ័យ៣៣ឆ្នាំហើយក្ដី។

Yoona 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ថាក្រៅពីទេពកោសល្យរឿងច្រៀងរាំដោយនាងបានបង្ហាញ ក្នុងនាមជាសមាជិកម្នាក់របស់ Girls' Generation ហើយ Yoona ក៏នៅជាតារាស្រីមួយរូបដែលពូកែសម្ដែងខ្លាំងនិងមានចរិតរួសរាយរាក់ទាក់ ជាគម្រូដល់សិល្បករជំនាន់ថ្មីផងដែរ ដូច្នេះហើយទើបនាងទទួលបានការស្រលាញ់ និងលើកតម្កើងពីអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុក។

Yoona 

ជាក់ស្ដែង ថ្មីៗនេះ Yoona បានលេចមុខនៅលើទំព័រទស្សនាវដ្ដី Vogue នាទីក្រុង Hong Kong ដែលក្នុងរូបភាពទាំងនេះ គេអាចឃើញថាសម្រស់របស់នាងនៅតែស្រស់ស្អាត មិនមានអ្វីខុសប្លែកពីកាលនាងនៅខ្ទង់២០នោះឡើយ។

Yoona 

ក្នុងនោះនាងបានបង្ហាញរាងរៅដ៏ស្លីម ផ្ទៃមុខស្រស់ស្អាតបែបពងក្រពើ និងជាពិសេសនោះគឺស្ទាយ៍នៃការស្លៀកពាក់បែបអភិជន រួមជាមួយគ្រឿងអលង្ការប្រណីត ដែលធ្វើឲ្យនាងកាន់តែមើលទៅលេចធ្លោ៕

Yoona 
Yoona 
Yoona 
រូបភាព​​​ថ្មីរបស់ Yoona
រូបភាព​​​ថ្មីរបស់ Yoona
រូបភាព​​​ថ្មីរបស់ Yoona
រូបភាព​​​ថ្មីរបស់ Yoona
រូបភាព​​​ថ្មីរបស់ Yoona
រូបភាព​​​ថ្មីរបស់ Yoona

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]