កម្សាន្ត៖ បានធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ ក្រោយពី តារាម៉ូដែលស្រីដ៏ស្រស់ស្អាត Georgina បានបង្ហាញរូបថតនាឡិកាដៃពណ៌ផ្កាឈូក ដែលមានមុខពេញដោយត្បូង និងបានអរគុណចំពោះមិត្តប្រុសរបស់ខ្លួន លោក Cristiano Ronaldo ។
តាមរយៈរូបភាពដែលបានបង្ហាញឡើង ពីមិត្តស្រីរបស់កំពូលកីឡាករបាល់ទាត់ព័រទុយហ្គាល់រូបនេះ បានបង្ហាញពីការដូខួបកំណើតរបស់នាង នៅលើ Instagram Story កាលពីថ្ងៃទី ៣១ ខែមករា ដែលនៅក្នុងនោះ តារាម៉ូដែលស្រី Georgina បានសរសេរ និងដាក់ស្លាកឈ្មោះមិត្តប្រុស ដោយបាននិយាយថា «អរគុណដែលស្រលាញ់ខ្ញុំ»។
មិនត្រឹមតែប៉ុណ្ណោះ យោងតាម កាសែត AS បានលើកឡើងថា ម៉ូដែលនាឡិកាដែល លោក Ronaldo បានឱ្យមិត្តស្រីរបស់ខ្លួន គឺ Casio G-Shock Series 6900 ប៉ុន្តែត្រូវបានផលិតជាពិសេសសម្រាប់ Georgina ដែលគ្របដណ្ដប់ដោយថ្ម មានតម្លៃថ្លៃពី Jacob&Co ហើយតម្លៃនាឡិកានេះ ដែលមិនបានតុបតែង ជាមធ្យមប្រហែល ២០០ អឺរ៉ូ (ប្រហែល ២១៧ដុល្លារ)៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]