កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី ៥៤ ឆ្នាំ Jennifer Lopez បានទាញយកចំណាប់អារម្មណ៍ ក្រោយពីបានបង្ហាញខ្លួន ស្លៀកសំលៀកបំពាក់សិ.ច.ស៊ី និងបង្ហាញក្បាច់រាំទាក់ទាញភ្នែក ក្នុងបទ Remix ថ្មីនៃ MV «Can't Get Enough» ដែលចេញកាលពីដើមសប្តាហ៍នេះ។

Jennifer Lopez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូចម្រៀងមួយនេះ ក៏បានបង្កឲ្យអ្នកទស្សនាចំហមាត់ ដោយសារតែចង្វាក់រាំដ៏រស់រវើក និងរូបភាពក្តៅគគុក របស់ តារាចម្រៀងស្រី Jennifer Lopez ដែលនៅក្នុងនោះ ក៏មានឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៃ MV គឺនៅពេលដែលរូបនាង បានស្លៀកឈុតប៊ីគីនី ហើយថតនៅមាត់អាងក្នុងចំនោមបុរសសង្ហាមួយក្រុម និងបង្ហាញរូបរាងដ៏ទាក់ទាញរបស់ខ្លួន ទៀតផង។ 

Jennifer Lopez

មិនត្រឹមតែប៉ុណ្ណោះ យោងតាម ប្រភព ​​Mail ក៏បានបង្ហាញថា ឈុតជាច្រើន ត្រូវបានថតនៅក្នុង វិមានតម្លៃ ៦០ លានដុល្លាររបស់ Jennifer Lopez និង Ben Affleck ដែលផ្ទះវីឡាដ៏ប្រណីតមួយនេះ មានអាងហែលទឹករាងអក្សរ L ដែលជាកន្លែងដ៏ល្អសម្រាប់ថតឈុតឆាក ជប់លៀងខាងក្រៅ និងបានជួយកាត់បន្ថយការចំណាយលើការផលិត ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]