កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ IU ដែលជាតារាចម្រៀងមានទឹកដមសំនៀងពីរោះផ្អែម ឆក់បេះដូងអ្នកគាំទ្រ ដែលនាងក៏ជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់ផងដែរ។
IU ទើបតែត្រូវបានអ្នកគាំទ្រលើកយកមកពិភាក្សាបន្ទាប់ពីបានចេញបទ "Love Wins All" ជាមួយនឹង V(Kim Taehyung) ក្រុម BTS ទៀតផង ប៉ុន្តែថ្មីៗនេះ ការបង្ហាញវត្តមានរបស់នាងនៅក្នុងកម្មវិធីសម្ពោធ Estee Lauder Korea Double Wear Square ដែលមានការចូលរួមពីសំណាក់តារាជាច្រើន។
ក្នុងនោះ IU ក៏បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ បន្ទាប់ពីបានឃើញនាងស្លៀករ៉ូបខ្លីពណ៌ស រឹបរាង សម្រុងដល់ពាក់កណ្ដាលភ្លៅ ឯដៃវិញសណ្ឋានដូចដៃសំយេះចុងក្រោមបង្ហាញចង្កួយស្មាដ៏ស្រស់ស្អាតនិងម៉ដ្ឋខៃ។
បន្ទាប់ពីបានឃើញរូបភាពរបស់នាងហើយ អ្នកគាំទ្របាននាំគ្នាសរសើរថានាងពិតជាស្រស់ស្អាតដូចទេពធីតា មើលទៅស្អាតបែបសុភាពផងនិងស៊ិចស៊ីផងក្នុងពេលតែមួយ ហើយជាពិសេសគឺស្ទាយ៍សក់វែងរបស់នាងដែលខុសប្លែកពីសក់ខ្លីក្នុងបទ "Love Wins All" ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]