កូរ៉េខាងត្បូង៖ ក្រុម Aespa គឺជាក្រុមចម្រៀងស្រី Kpop ដែលមានសមាជិក៤នាក់ Ning Ning, Gisselle, Winter និង Karina ដែលពួកគេម្នាក់ៗ សុទ្ធតែមានសមត្ថភាពច្រៀង រាំ រ៉េប សម្ដែង និង ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។
មិនតែប៉ុណ្នោះ ក្រុម Aespa ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីបង្ហាញមុខដំបូងនៅឆ្នាំ០២០ ជាមួយនឹងបទ Black Mamba។ ទន្ទឹមនឹងនោះ ថ្មីៗនេះ មហាជននាំគ្នាចាប់អារម្មណ៍ទៅលើក្រុមចម្រៀងមួយនេះជាខ្លាំង ដោយគេបានឃើញទំហំសម្លៀកបំពាក់របស់សមាជិកម្នាក់ៗមានរាងតូចជាខ្លាំងខុសពីមនុស្សស្រីទូទៅ។
នៅក្នុងនោះ អ្នកលេងបណ្ដាញសង្គមបានចែករំលែករូបភាពមួយចំនួន ដែលបង្ហាញពី សម្លៀកបំពាក់មួយឈុតនៃ សមាជិក Aespa ក្នុងបទ Savage ដាក់តាំងនៅក្នុងសារមន្ទីមួយ ហើយអ្វីដេលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ ទំហំសម្លៀកបំពាក់ទាំងនេះ មានទំហំតូចខ្លាំង ដែលតម្រូវឲ្យប្រើម៉ាណាកាំងទំហំកូនក្មេងដាក់តាំង។
ដោយសារ អាយុរបស់ សមាជិកក្រុម Kpop នេះ មានចន្លោះពី ១៩ឆ្នាំទៅ២១ឆ្នា នៅពេលពាក់ឈុតនោះ ធ្វើឲ្យហ្វេនមានការងើយឆ្ងល់នឹងរូបរាងដ៏សែនតូចរបស់ពួកគេ៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]