ជីវិត៖ មនុស្សម្នាក់ៗប្រាកដជាធ្លាប់ឆ្លងកាត់កុមារភាព ដែលតែងតែប្រាថ្នាចង់ឲ្យខ្លួនឆាប់ធំដឹងក្ដី អាលនឹងធ្វើអ្វីដែលខ្លួនចង់ធ្វើ ដើរទៅណាដែលខ្លួនចង់ទៅ ដោយមិនមានអ្នកណាហាមឃាត់។ កាលពីក្មេង យើងធ្លាប់តែគិតថា នៅក្មេងពិបាកគ្រប់យ៉ាង គ្មានសេរីភាព ធ្វើអ្វីត្រូវសុំអនុញ្ញាតពីឪពុកម្ដាយ។
ជាពិសេស រឿងលុយកាក់ មិនមានចាយពេញដៃ មិនអាចចាយតាមសេរី ចង់ទិញអ្វីក៏ត្រូវហាមាត់សុំម្ដាយ ទម្រាំនឹងគាត់ទិញឲ្យ ត្រូវឆ្លងកាត់ការស្ដីបន្ទោស ពាក្យទួលមានជាច្រើន។ កាលពីក្មេង ទោះបីមិនសូវមានសេរីភាពយ៉ាងណា តែអ្នកមិនមានសម្ពាធ មិនមានបន្ទុកត្រូវរ៉ាប់រង ចេញពីរៀន ដល់ផ្ទះមានបាយឆ្អិនស្រាប់ៗ មានកន្លែងគេងត្រឹមត្រូវ មានលុយចាយ មានឪពុកម្ដាយ បងប្អូន ចាំមើលថែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក នៅពេលអ្នកបានធំដឹងក្ដី ចេញទៅរៀនឆ្ងាយពីផ្ទះ ឬ ដល់វ័យដែលត្រូវរកលុយចាយខ្លួនឯង ទើបអ្នកដឹងថា កាលពីនៅក្មេង ជីវិតសប្បាយជាងនេះឆ្ងាយណាស់។ ទន្ទឹមនឹងនោះ សេរីភាពដែលអ្នកតែងតែចង់បាន បែរជាក្លាយជាបន្ទុកមួយដ៏ធំ អ្នកមានសេរីភាពមែន តែអ្នកក៏មានទំនួលខុសត្រូវលើជីវិតខ្លួនឯងផងដែរ។

ពេលខ្លះអ្នកមិនបានឃើញតម្លៃនៃពេលវេលាដែលអ្នកនៅជាមួយគ្រួសារនោះទេ ទាល់តែចេញមកខាងក្រៅប្រលោកក្នុងសង្គម ឆ្ងាយពីផ្ទះ ទើបដឹងថា ពិភពលោកនេះ មានរឿងរ៉ាវជាច្រើនដែលយើងត្រូវជួបប្រទះ ហើយរឿងរ៉ាវដែលយើងជួបប្រទះនៅឯផ្ទះ ប្រែក្លាយជារឿងតូចៗតែកក់ក្ដៅ ដែលអ្នកចង់ត្រឡប់ទៅរកវិញ៕
អត្ថបទដោយ៖ Min




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]