កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK បានបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះថា ODD ATELIER បន្ទាប់ពីផុតកុងត្រាជាមួយ YG Entertainment រួចមក។
ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រពិតជាភ្ញាក់ផ្អើល ក៏ដូចជារំភើបសាទរនឹងជំហានថ្មីរបស់ Jennie ក្នុងនាមជាម្ចាស់ក្រុមហ៊ុនផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះមានការចែករំលែករូបភាពនៅលើ Twitter ជាហូរហែពីទិដ្ឋភាពខាងក្នុង នៃអគារដែលគេសង្ស័យថាជារបស់ផលិតកម្ម ODD ATELIER របស់នាង ដែលមើលទៅពិតជារៀបចំបានយ៉ាងស្រស់ស្អាត ដោយប្រើពណ៌សនិងខ្មៅ ព្រមទាំងផ្ទៃក្រឡាធំទូលាយ។
ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺភាពប្រណីតនៃការតុបតែងផ្នែកខាងក្នុង ដោយសារគ្រាន់តែសាឡុងដាក់នៅកន្លែងទទួលភ្ញៀវសោះគឺមានតម្លៃរហូតដល់ទៅជាង ៣១ ៦៦៥ដុល្លារឯណោះ ដែលបញ្ជាក់ថា Jennie គឺជាម្ចាស់ក្រុមហ៊ុនដ៏ស្ដុកស្ដម្ភ៕
ប្រភព៖: tiktok
ប្រភព៖: tiktok
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]