ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធី UniPreneur ដែលជាគំនិតផ្តួចផ្តើមគ្រប់ជ្រុងជ្រោយ រៀបចំឡើងដោយសហគ្រិនខ្មែរ (KE) ដើម្បីបណ្តុះសហគ្រិនវ័យក្មេងជំនាន់ថ្មីនៅកម្ពុជា។ កម្មវិធីនេះ ជំរុញផ្នត់គំនិតបែបសហគ្រិន និងផ្តល់ជូនអ្នកចូលរួមទាំងអស់នូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីប្រែក្លាយគំនិតអាជីវកម្មរបស់ពួកគេ ឲ្យក្លាយជាការពិត និងទទួលបានជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី 23-25 ខែមករា សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្រាប់ UniPreneurCamp B3 ដែលជាកម្មវិធីប្រកួតប្រជែងគំនិតធុរកិច្ចថ្មីរយៈពេលបីថ្ងៃ ដោយបង្ហាញពីស្មារតីសហគ្រិនភាពរបស់និស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)។ កម្មវិធីនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរសហគ្រិនភាពរបស់ពួកគេ។
និស្សិតចំនួន 10 ក្រុម បានធ្វើការបង្ហាញគំនិតអាជីវកម្មរបស់ខ្លួន ប្រកបដោយនវានុវត្តន៍ ជូនគណៈកម្មការ ដោយប្រកួតប្រជែងដើម្បីបានការទទួលស្គាល់ និងការគាំទ្រសម្រាប់ការបណ្តាក់ទុនសម្រាប់គំនិតរបស់ពួកគេ។
ក្នុងនាមជាធនាគារដែលគាំទ្រយ៉ាងយកចិត្តទុកដាក់ ចំពោះប្រព័ន្ធអេកូស៊ីស្ទែមសហគ្រិននៅកម្ពុជា ធនាគារ ABA បានសហការជាមួយសហគ្រិនខ្មែរ ដើម្បីប្រាកដថាកម្មវិធី UniPreneur ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ ការចូលរួមឧបត្ថម្ភរបស់ធនាគារកម្រិត Gold Sponsor បានផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលអនុញ្ញាតឲ្យអ្នករៀបចំផ្តល់នូវវេទិកាសមរម្យមួយជូនដល់សិស្សានុសិស្ស ក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយ រៀមច្បង (mentor) សម្រាប់ការណែនាំ និងបណ្ដុះបណ្ដាល ព្រមទាំងវិនិយោគិនផងដែរ។
លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់របស់ ABA បានមានប្រសាសន៍នៅក្នុងសុន្ទរកថាគន្លឹះថា “នៅធនាគារ ABA យើងជឿជាក់លើការជំរុញ និងលើកទឹកចិត្តអ្នកដឹកនាំធុរកិច្ចកម្ពុជាជំនាន់ក្រោយ”។
លោកស្រីបានបន្ថែមថា “តាមរយៈការសហការជាមួយសហគ្រិនខ្មែរ និងគាំទ្រគំនិតផ្តួចផ្តើមដូចជា UniPreneurCamp នេះ យើងមានគោលបំណងដើម្បីផ្សារភ្ជាប់គោលគំនិតនៃការយល់ឃើញទៅលើផ្នែកធុរកិច្ច ទៅកាន់ការបណ្តាក់ទុនដ៏ពិតប្រាកដ។ យើងយល់ថា ការគាំទ្រ និងការណែនាំតាំងពីចំណុចចាប់ផ្ដើមដំបូង គួបផ្សំនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ការណែនាំ បណ្ដាញទំនាកទំនង និងលទ្ធភាពទទួលបានការប្រឹក្សាពីអ្នកជំនាញ គឺជាធាតុចូលដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់សហគ្រិន"។
នៅចុងបញ្ចប់នៃកម្មវិធី UniPreneurCamp B3 នេះ មានក្រុមចំនួន 3 បានទទួលជ័យលាភីសម្រាប់ការបង្ហាញអំពីគំនិតធុរកិច្ច របស់ពួកគេ ដែលមានភាពលេចធ្លោ ប្រកបដោយនវានុវត្តន៍។ ទោះជាយ៉ាងនេះក្ដី អ្នកឈ្នះពិតប្រាកដនៃកម្មវិធីនេះ គឺជានិស្សិតដែលបានចូលរួមទាំងអស់ ព្រោះពួកគេហ៊ានសុបិនធំ តស៊ូឆ្លងកាត់គ្រប់ឧបសគ្គ និងបង្ហាញពីសក្តានុពលសហគ្រិនភាពរបស់ ខ្លួន។ ជាមួយនឹងស្មារតីឥតងាករេ ព្រមទាំងគំនិតច្នៃប្រឌិតដ៏លេចធ្លោ និស្សិតទាំងនេះ តំណាងឲ្យអនាគតដ៏ត្រចះត្រចង់នៃទិដ្ឋភាពអាជីវកម្មរបស់កម្ពុជា។
ធនាគារ ABA នៅតែប្តេជ្ញាចិត្តក្នុងការទំនុកបម្រុង សហគ្រិនវ័យក្មេងនៅគ្រប់ដំណាក់កាលនៃដំណើរសហគ្រិនភាពរបស់ពួកគេ។ តាមរយៈកិច្ចសហការជាបន្តបន្ទាប់ ជាមួយស្ថាប័នឈានមុខគេ ដូចជាសហគ្រាសខ្មែរ និងគំនិតផ្តួចផ្តើមនានាដូចជា UniPreneurCamp B3 ធនាគារនៅតែបន្តវិនិយោគសម្រាប់អនាគតរបស់យុវជនកម្ពុជា ដែលផ្ដោតលើការជំរុញនវានុវត្តន៍ ភាពច្នៃប្រឌិត និងសក្តានុពលឥតព្រំដែន។
UniPreneur ផ្តល់នូវវិធីសាស្រ្តបីយ៉ាង ក្នុងការបណ្តុះសហគ្រិនកម្ពុជាជំនាន់ក្រោយ៖ UnipreneurCamp ពង្រឹងសមត្ថភាពនិស្សិតចំនួន 120 នាក់ ក្នុងការនាំយកគំនិតរបស់ពួកគេ ដុសខាត់ ដោយមានការណែនាំពីអ្នកជំនាញ, UnipreneurSprint ផ្ដល់ជូន អាជីវកម្មបង្កើតថ្មីចំនួន 30 ជាមួយនឹងជំនាញទីផ្សារដ៏សំខាន់ ហើយ UnipreneurEducator ពង្រឹងសមត្ថភាព សាស្ត្រាចារ្យចំនួន 28 នាក់ មកពីសកលវិទ្យាល័យចំនួន 23 ជាមួយនឹងផ្នត់គំនិតសហគ្រិននាពេលអនាគត។ កម្មវិធីគ្រប់ជ្រុងជ្រោយ និងទូលំទូលាយបែបនេះ ជំរុញនវានុវត្តន៍ និងរៀបចំអ្នកដឹកនាំវ័យក្មេងក្នុងការត្រៀមខ្លួនកំណត់អនាគតរបស់កម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]