កម្សាន្ត៖ ថ្មីៗនេះ កាន់តែគួរឲ្យចាប់អារម្មណ៍ ពីមហាសេដ្ឋីនី Kim Kardashian ដែលបានបង្ហាញពី ការរៀបចំប្រារព្ធខួបកំណើត គម្រប់ ៦ ឆ្នាំដល់កូនស្រីរបស់ខ្លួន Chicago ជាមួយនឹងកម្មវិធីជប់លៀងបែបតុក្កតា Bratz ពណ៌ផ្កាឈូក។

Kim Kardashian
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Kim Kardashian បានបង្ហោះរូបថតជាបន្តបន្ទាប់ ពីកម្មវិធីខួបកំណើតរបស់ Chicago ដែលជាកូនស្រីទីបីរបស់ខ្លួន ជាមួយនឹងអតីតស្វាមី ដែលជាតារាចម្រៀងរ៉េប លោក Kanye West នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ 

Kim Kardashian

មិនត្រឹមតែប៉ុណ្ណោះ ពិធីជប់លៀងដែលបានរៀបចំឡើង ជាមួយនឹងពណ៌ផ្កាឈូកនេះ បានធ្វើឡើងនៅវិមានតម្លៃ ៦០ លានដុល្លាររបស់ Kim នៅ Calabasas រដ្ឋ Los Angeles ។ ខណៈដែលនៅក្នុងនោះ កូនស្រីរបស់នាង Chicago បានពាក់រ៉ូបពណ៌ផ្កាឈូក និងស្បែកជើងកវែងពណ៌ដូចគ្នា នៅក្នុងរចនាប័ទ្មតុក្កតា Bratz៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
កូនស្រី Kim Kardashian
Kim Kardashian និងកូនស្រី
Kim Kardashian និងកូនស្រី
Kim Kardashian និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]