កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តដែលនិយមគាំទ្ររឿងភាគរបស់ប្រទេសកូរ៉េខាងត្បូង នៅអំឡុងឆ្នាំ២០០៣ ប្រាកដជាបានស្គាល់និងធ្លាប់តាមដានរឿង "ដេចាំងគីម" ឬ "Jewel in the Palace" ហើយ។
រឿងនេះនិយាយពីខ្សែជីវិតរបស់នារីកំព្រាឪពុកម្ដាយឈ្មោះថា ដេចាំងគីម នៅសម័យចូសន (Joseon) របស់កូរ៉េ ដែលបានរៀបរាប់ពីការធ្វើម្ហូបក្នុងរាជវាំង និងបាននិយាយពីវិជ្ជាព្យាបាលរបស់រាជពេទ្យក្នុងសម័យនោះផងដែរ ដែលធ្វើឲ្យសាច់រឿងពោរពេញដោយគំនុំ ការឈ្នានីស ប៉ុន្តែដោយសារភាពឈ្លាវឆ្លាតរបស់ចាំងគីមទើបនាងអាចជម្នះរាល់ឧបសគ្គទាំងនេះបាន។
យ៉ាងណាមិញ ដោយសារភាពល្បីល្បាញមិនចេះសាបសូន្យរបស់រឿងភាគនេះ គឺ មានប្រភពមួយបញ្ជាក់ថា រឿងនេះនឹងមានថតបន្តជាសាច់រឿងបន្តទៅទៀតរបស់ ដេចាំងគីម ក្នុងនាមជាគ្រូពេទ្យ ដែលតារាសម្ដែងស្រី Lee Young Ae នឹងមកដើរតួជាចាំងគីមម្ដងទៀត។
ការថតនឹងចាប់ផ្ដើមនៅខែតុលាឆ្នាំ២០២៥ ខណៈដែល ភ្នាក់របស់តារាសម្ដែងស្រីរូបនេះ បានបញ្ជាក់ថានាងនឹងលេចមុខមកអង្រួនបេះដូងអ្នកគាំទ្រសាជាថ្មី ដែលធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើប ចង់ដឹងថាខ្សែជីវិតដេចាំងគីមបន្តទៅទៀតនឹងមានរឿងបែបណាខ្លះ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]