ហាណូយ៖ រាល់ជើងហោះហើរទៅកាន់ និងចេញពីអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាមត្រូវបានពន្យារពេល ឬបង្វែរទៅទីក្រុងផ្សេងទៀតនៅថ្ងៃទី ២ ខែកុម្ភៈ ដោយសារអ័ព្ទខ្លាំង និងការបំពុលបរិយាកាសកាន់តែអាក្រក់ខ្លាំងឡើង។

ក្រុមហ៊ុន Air Visual ដែលជាអ្នកត្រួតពិនិត្យសន្ទស្សន៍គុណភាពខ្យល់តាមអ៉ីនធឺណែតឯករាជ្យ បាននិយាយថា កម្រិតនៃភាគល្អិតតូច ៗ ​ដ៏គ្រោះថ្នាក់របស់ទីក្រុងហាណូយ ដែលគេស្គាល់ថា PM2.5 នៅក្នុងខ្យល់គឺនៅកម្រិតខ្ពស់បំផុតគឺ ២៥៧ មីក្រូក្រាម នៅដើមថ្ងៃទី 2 ខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះត្រូវបានឲ្យដឹងថា វាជាការបំពុលបរិយាកាសនៅទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ជាលំដាប់ខ្ពស់បំផុតក្នុងពិភពលោក ដោយអាជ្ញាធរសុខាភិបាលក្នុងខែមករា ឆ្នាំ ២០២៤ ណែនាំប្រជាជនឱ្យពាក់ម៉ាស់ និងកំណត់សកម្មភាពក្រៅផ្ទះថែមទៀតផង៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]