អាមេរិក៖ Taylor Swift គឺជាតារាចម្រៀងផបដ៏ល្បីរន្ទឺម្នាក់ ក្នុងពិភពលោក ដោយនាងមិនត្រឹមតែមានទេពកោសល្យផ្នែកច្រៀងប៉ុណ្ណោះទេ តែក៏អាចនិពន្ធបទភ្លេង សរសេរទំនុកច្រៀង និងដឹកនាំការសម្ដែង ទើបនាងបានក្លាយជាបុគ្គលមួយដ៏មានឥទ្ធិពល។
យ៉ាងណាមិញ នាមុននេះបន្តិច Taylor បានចេញមកទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រឲ្យស្រែកថា Wow ជាមួយនឹងការតុបតែងខ្លួនរបស់នាង ក្នុងកម្មវិធីទទួលពានរង្វាន់ Grammys ប្រចាំឆ្នាំ២០២៤ ដែលធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ វេលាម៉ោង៨យប់ (ស្មើនឹងថ្ងៃទី៥ខែកុម្ភៈ វេលាម៉ោង៨ព្រឹកនៅកម្ពុជា)។
ក្នុងនោះ នាងបានស្លៀករ៉ូបពណ៌ស ដែលធ្វើឲ្យគេនឹកដល់ ជំនាន់នាងចេញអាល់ប៊ុម "Reputations" ជារ៉ូបពីយីហោ Schiaparelli Haule Couture បែបរឹបរាងអូសដី និងឆែកត្រង់ភ្លៅខាងឆ្វេងគូជាមួយនឹង ស្រោមដៃកាំម្ញីពណ៌ខ្មៅ។ ចំណែកសក់វិញ នាងមូររួញៗ ទម្លាក់មកម្ខាង គូជាមួយនឹងសក់សេះផាត់មកខាងស្ដាំផងដែរ។
សម្រស់ក៏ដូចជាការតុបតែងមុខរបស់នាង បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ និងជូនពរឲ្យនាងបានឈ្នះរង្វាន់ក្នុងកម្មវិធី Grammys នេះផងដែរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]