បរទេស៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ជាមួយនឹងរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហា របស់តារា​ចម្រៀងស្រី Selena Gomez បន្ទាប់ពីនាង បានបង្ហាញ​ពី​ភាព​រ៉ូមែនទិក ដែលជារូបភាពនៅ​លើ​គ្រែ ​ជាមួយ​ផលិតករ​តន្ត្រី លោក Benny Blanco

Selena 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ រូបថតដែលថតដោយ លោក Benny បង្ហាញថា Selena កំពុងដេកក្នុងភួយ និងបានរីករាយនឹងសន្តិភាព និងភាពផ្អែមល្ហែមនាពេលព្រឹក។ មិនត្រឹមតែប៉ុណ្ណោះ តារា​ចម្រៀងស្រី​រូប​នេះ ក៏​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ Instagram Story ដោយ​ដាក់​ស្លាក​ឈ្មោះ​មិត្ត​ប្រុស​របស់ខ្លួន ជាមួយ​នឹង​ពាក្យ​ថា «Morning with you» ទៀតផង។

Selena 

យ៉ាងណាមិញ ក្រឡេកឃើញថា ជាមួយនឹងភាពរីករាយក្នុងស្នេហាថ្មី តារាចម្រៀងស្រី Selena Gomez មិនខ្លាចក្នុងការបង្ហាញវា ទៅកាន់អ្នកគាំទ្ររាប់លាននាក់នៅលើ Instagram នោះទេ ខណៈដែលនាងបានចាប់ផ្តើមបង្ហោះរូបថតជាមួយនឹងគូស្នេហ៍ កាលពីខែធ្នូឆ្នាំមុន ហើយបាននិយាយដោយបើកចំហអំពីស្នេហាដ៏ផ្អែមល្ហែមរបស់ខ្លួន ផងដែរ៕  

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena 
Selena 
Selena 
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]