បារាំង៖ បើនិយាយពី Lisa គឺនរណាៗក៏ស្គាល់ថា នាងជាតារាចម្រៀង KPOP ដ៏ល្បីឈ្មោះ ដែលមិនត្រឹមតែពូកែខាងផ្នែករាំច្រៀងយ៉ាងរស់រវើក និងអង្រួនបេះដូងអ្នកទស្សនាទេ តែនាងក៏ចាត់ទុកជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ដោយសារតែនាងជាតារា KPOP ដំបូងគេដែលទទួលបានអ្នកតាមដានចំនួន១០០លាន នៅលើ Instagram ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីចាកចេញពីផលិតកម្ម YG មក គឺ Lisa ហាក់ស្បើយការងារក្នុងប្រទេសកូរ៉េខាងត្បូង ហើយគេបានឃើញនាងចំណាយពេលរស់នៅ ប្រទេសបារាំងច្រើនជាង ដោយកាលពីពេលថ្មីៗមកនេះ Lisa ក៏បានចូលរួមសម្ដែងក្នុងកម្មវិធីសប្បុរសធម៌ Le gala des pièces jaunes  និងទទួលបានការគាំទ្រខ្លាំងផងដែរ។

Lisa

ឥឡូវនេះ យោងតាមប្រភពពី Sohu.com បានចុះផ្សាយថា នឹងមានការតាក់តែងប្រលោមលោកជាភាសាបារាំង និយាយពីជីវិតរបស់ Lisa ផ្ទាល់ក្នុងនាមជាតារាចម្រៀង KPOP ទាំងលើឆាកនិងក្រោយឆាក ដោយថែមទាំងបាននិយាយពីការជ្រៀតចូលទីផ្សារចម្រៀងអន្តរជាតិ ក៏ដូចជាការបានក្លាយជាបុគ្គលល្បីល្បាញម្នាក់ នៅប្រទេសបារាំងផងដែរ។

Lisa

ប្រលោមលោកនេះនឹងសរសេរដោយអ្នកនិពន្ធ JDufresneLamy និងចេញដោយរោងពុម្ពតែមួយជាមួយនឹងសៀវភៅប្រវត្តិរូបរបស់ Steve Jobs ក៏ដូចជារឿង "The Da Vinci Code" ទៀតផង៕

Lisa
Lisa
Lisa
Lisa

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]