កូរ៉េខាងត្បូង៖ តារាសម្ដែង Kim Soo Hyun បានចំណាយប្រាក់ ៨,៨ ពាន់លានវ៉ុន (ប្រហែល ៦,៥៧ លានដុល្លារអាមេរិក) ដើម្បីទិញអាផាតមិនមួយកន្លែង នៅតំបន់លំដាប់ខ្ពស់ក្នុងទីក្រុងសេអ៊ូល។ 

Kim Soo Hyun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Nate កាលពីថ្មីៗនេះ បានបង្ហាញថា តារាសម្ដែង លោក Kim Soo Hyun បានទិញអាផាតមិនមួយកន្លែងដោយជោគជ័យ នៅ Galleria Foret, Seongsu-dong, ទីក្រុងសេអ៊ូល ខណៈដែលកន្លែង​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជាអាផាតមិន​ថ្លៃ​បំផុត​មួយ​ ក្នុង​ទីក្រុង​សេអ៊ូល។

Kim Soo Hyun

ក្នុងនោះដែរ អាផាតមិននេះ ត្រូវបានគេដឹងថា មានទំហំ ៩០ ម៉ែត្រការ៉េ មានបន្ទប់គេង ៣ និងបន្ទប់ទឹក ៣ ដែលមានតម្លៃ ៨,៨ ពាន់លានវ៉ុន ហើយបានបង់ជាសាច់ប្រាក់ ៤,៤ ពាន់លានវ៉ុន និង ៤,៤ ពាន់លានវ៉ុន ជាប្រាក់កម្ចី។

គួររំឮកផងដែរថា កាលពីមុន លោក Kim Soo Hyun បានទិញផ្ទះពីរនៅក្នុងតំបន់នេះ ដូច្នេះហើយឥឡូវនេះលោកមានផ្ទះចំនួន ៣ នៅក្នុងតំបន់ដូចគ្នា។ ហើយតម្លៃផ្ទះនៅក្នុងតំបន់នេះ មាននិន្នាការកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលរួមទាំងអាផាតមិន ពីរ ដែលបានទិញពីមុនមកនេះ ទ្រព្យសម្បត្តិអចលនទ្រព្យប៉ាន់ស្មានរបស់ Kim Soo Hyun នៅក្នុងតំបន់នេះ បានកើនឡើងដល់ ៣០ ពាន់លានវ៉ុន (ប្រមាណ ២២,៤ លានដុល្លារ)៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]