បរទេស៖ តារាចម្រៀង Miley Cyrus បានឈ្នះពានរង្វាន់ Grammy ដំបូងបង្អស់ ក្នុងឆាកជីវិត ជាអាជីពអ្នកចម្រៀង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រក្រៅស្រុក។

Miley Cyrus
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរាត្រីដ៏វិសេសវិសាលនេះ តារាស្រីរូបនេះ បានឈ្នះពានរង្វាន់ទៅលើប្រភេទ Best Pop Solo Performance ក្នុងបទចម្រៀងមានចំណងជើងថា «Flower» ដែលធ្វើឲ្យរូបនាង បានឈ្នះពានរង្វាន់ Grammy ដំបូងបង្អស់ក្នុងវ័យ ៣១ ឆ្នាំ ថ្វីត្បិតតែរូបនាងចូលប្រឡូកវិស័យកម្សាន្ត តាំងពីក្មេងក៏ដោយ។

Miley Cyrus

អ្វីកាន់តែអស្ចារ្យជាងនេះទៅទៀត បទចម្រៀងដដែលមួយនេះ បានធ្វើឲ្យតារាស្រីរូបនេះ បានឈ្នះពានរង្វាន់ នារាត្រីដដែល លើប្រភេទពាន់រង្វាន់ «Record of the Year» ដែលសរុបមក តារាស្រីរូបនេះ បានឈ្នះពាន ពានរង្វាន់ Grammys ឆ្នាំ២០២៤ រហូតដល់ទៅ ២ ផងដែរ៕

ប្រភព៖ Grammy

Miley Cyrus
Miley Cyrus
Miley Cyrus
Miley Cyrus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]