កម្សាន្ត៖ ធ្វើឲ្យហ្វេនៗនិងទស្សនិកជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានការបង្ហាញខ្លួន របស់ កូនស្រី តារារ៉េប Jay-Z និងភរិយា Beyoncé ពេលចូលរួមកម្មវិធី Grammys ឆ្នាំ 2024។
ក្នុងនោះដែរ កូនស្រីរបស់តារារ៉េបរូបនេះ និងភរិយា Beyoncé ដែលមានឈ្មោះថា Blue Ivy Carter បានចូលរួមកម្មវិធី ជាមួយឪពុករបស់នាង នៅលើឆាកកាលពីយប់ថ្ងៃអាទិត្យនៅ Los Angeles' Crypto.com Arena ខណៈដែល លោក Jay-Z បានទទួលយកពានរង្វាន់ Dr. Dre Global Impact Award នៅកម្មវិធី Grammys ឆ្នាំ 2024 ក៏មានក្រសែភ្នែក និងការចាប់អារម្មណ៍ទាំងអស់ បានផ្ដោតទៅលើ កូនស្រីតារាប្រុសស្រីទាំងពីររូបនេះ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា Blue Ivy Carter ទើបតែមានអាយុ ១២ ឆ្នាំក្ដី តែនាងបានបង្ហាញរូបសម្រស់ និងភាពស្រស់ស្អាត ក្នុងឈុតរ៉ូបផ្គូផ្គងជាមួយនឹងស្បែកជើងកវែងពណ៌សយ៉ាងទាក់ទាញ ផងដែរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]