ម្ចាស់បទ «ធ្វើម្ដេចយើងក្រ» លោក ឃី សុឃុន បានបង្ហាញមុខក្នុងកម្មវិធីកម្សាន្តដ៏លេចធ្លោក្នុងលោក គឺ Killer Karaoke Cambodia រដូវកាលទី៧ ក្នុងវិញ្ញាសា «រន្ទះស្រៀវស្រើប» ធ្វើឱ្យតារាចម្រៀងសំនៀងធ្ងន់រូបនេះ ដួលត្រឡប់ត្រឡិនជាច្រើនដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលអ្នកគាំទ្របានដឹងហើយថា Killer Karaoke Cambodia មិនដែលឱ្យបេក្ខជនរូបណារួចខ្លួននោះទេ បើហ៊ានចូលហើយ ត្រូវតែហ៊ានប្រឈម និងឆ្លងកាត់វិញ្ញាសាញាក់សាច់ជាច្រើន។ តួយ៉ាង លោក ឃី សុឃុន មកលើកនេះហាក់ធ្ងន់ធ្ងរបន្តិចហើយ ព្រោះប៉ះចំវិញ្ញាសាប្រចាំត្រកូល Killer Karaoke Cambodia គឺធ្វើជាអ្នកបម្រើសេវាកម្មដ៏មហាវេទនា។ ក្នុងវិញ្ញាសាមួយនេះបេក្ខជនត្រូវតុបតែងខ្លួនជាអ្នកបម្រើសេវាផ្នែកអាហារ និយាយឱ្យសាមញ្ញគឺជាអ្នករត់តុ។ វិញ្ញាសាមួយនេះអ្វីដែលធ្វើបេក្ខជនតែងតែមានអារម្មណ៍ស្រៀវស្រើប ញ័រជង្គង់នោះ គឺត្រូវធ្វើជាអ្នកបម្រើសេវាកម្មបណ្ដើរ ត្រូវចរន្តអគ្គិសនី ដែលបង្កប់នៅលើខ្លួនឆក់បណ្ដើរ ធ្វើឱ្យស្រៀវស្រើបពេញខ្លួន កន្ត្រាក់ដៃកន្ត្រាក់ជើងដួលពេញឆាកតែម្ដង។
មិនខុសអីពីបេក្ខជនមុនៗ លោក ឃី សុឃុន ក្នុងនាមជាអ្នកបម្រើសេវាម្ហូបអាហារ ជូនគណៈកម្មការ ត្រូវបានអគ្គិសនីឆក់ទ្រីតៗ ធ្វើឱ្យលោកភ្ញាក់មិនស្ទើរទេ បន្លែទាំងថាសៗ ត្រូវជះចោលអស់គ្មានសល់ ដល់ថ្នាក់ទន់ជង្គង់ ដួលផ្កាប់មុខ។ ទាំងនេះហើយធ្វើឱ្យទស្សនិកជនសើចផង អាណិតផង តែធ្វើម៉េច នេះជាវិញ្ញាសាក្នុងកម្មវិធី។ បើមិនខ្លាច មិនញ័រ មិនស្រៀវស្រើប ធ្វើម៉េចហៅថា Killer Karaoke នោះ។ ទោះបីជាយ៉ាងនេះក្ដីអ្នករៀបចំកម្មវិធីបានគិតគូរយ៉ាងច្បាស់លាស់ មិនធ្វើឱ្យបេក្ខជនជាតារាកិត្តិយសចូលរួមលេងកម្សាន្ត មានគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយនោះទេ។
សូមបញ្ជាក់ថា ប្រិយមិត្តទស្សនិកជនអាចទស្សនាកម្មវិធីកម្សាន្ត Killer Karaoke Cambodia រដូវកាលទី៧ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង ៨យប់តទៅ។ នៅក្នុងកម្មវិធីប្រជុំដោយគណៈកម្មការ និងអ្នកចូលរួមប្រកួត សុទ្ធតែជាតារាល្បីៗក្នុងប្រទេសកម្ពុជា ធ្វើឱ្យអ្នកទស្សនាសើចចុកពោះ រំសាយអស់ទុក្ខកង្វល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]