អាមេរិក៖ Taylor Swift ជាតារាចម្រៀងផបដ៏មានប្រជាប្រិយភាព ទើបតែបានឈ្នះពានរង្វាន់ "Best Album Of The Year" ឬអាល់ប៊ុមល្អបំផុតប្រចាំឆ្នាំនៅពានរង្វាន់ Grammy ដែលធ្វើឡើងកាលពីថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ នៅឯ Cryto.com Arena។

Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការអបអរសាទរដែលនាងបានប្រកាសចេញអាល់ប៊ុមចម្រៀងថ្មី "The Tortured Poetics Department" ដែលនឹងចេញនាថ្ងៃទី១៩ខែមេសានោះ គេសង្កេតឃើញថា Calvin Harris ដែលជាអតីតមិត្តប្រុសរបស់នាង ក៏បានមកចូលរួមដែរ ដោយអង្គុយកៅអីបែរខ្នងជល់គ្នាជាមួយ Taylor ។

Taylor Swift

នៅពេលពិធីករប្រកាសថា Taylor បានឈ្នះពានរង្វាន់នេះ គឺ Calvin Harris បានទះដៃជូនអតីតមិត្តស្រីរបស់ខ្លួន ប៉ុន្តែ Taylor ពុំបានងាកទៅរកគេទេ និងថែមទាំងដើរកាត់កៅអីរបស់គេដោយមិនរាក់ទាក់ ដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នា។

Taylor Swift និងអតីតមិត្ត​​ប្រុស Calvin Harris 
Taylor Swift និងអតីតមិត្ត​​ប្រុស Calvin Harris 

គួរបញ្ជាក់ផងដែរថា ពេលនេះ Calvin Harris បានរៀបការជាមួយនឹងភរិយា Vick Hope រួចហើយកាលពីខែកញ្ញាឆ្នាំ២០២៣ ហើយគេធ្លាប់បានទាក់ទងជាមួយ Taylor អំឡុងខែមីនាឆ្នាំ២០១៥ ទៅដល់ខែមិថុនាឆ្នាំ២០១៦៕  

រូបភាព​​​ថ្មី Taylor Swift និងអតីតមិត្ត​​ប្រុស Calvin Harris 
រូបភាព​​​ថ្មី Taylor Swift និងអតីតមិត្ត​​ប្រុស Calvin Harris 
រូបភាព​​​ថ្មី Taylor Swift និងអតីតមិត្ត​​ប្រុស Calvin Harris 
Calvin Harris និងភរិយា

ប្រភព៖: nypost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]