កូរ៉េខាងត្បូង៖ នាពេលបច្ចុប្បន្ននេះ ប្រលោមលោកក៏ដូចជារឿងភាគជាច្រើន បែប Boys' Love (មនោសញ្ចេតនារវាងបុរសនិងបុរស) និង Girls' Love (មនោសញ្ចេតនារវាងនារីនិងនារី) បានទទួលសន្ទស្សន៍នៃការគាំទ្រខ្លាំងមែនទែន ដូច្នេះទើបបណ្ដាទូរទស្សន៍ផ្សេងៗចាប់ផ្ដើមដំណើរការផលិតរឿងបែបនេះជាច្រើន។

Hyeri
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Hyeri ដែលជាសមាជិកក្រុម Girls' Day បានបញ្ជាក់ច្បាស់ៗថា នាងនឹងចូលរួមដើរតួក្នុងរឿង " Friendly Competition" ដែលជារឿងយកចេញពី Webtoon មានឈ្មោះដូចគ្នា ជារឿងបែបស្នេហាស្រីស្រលាញ់ស្រី ដែលស័ក្តិសមសម្រាប់អ្នកទស្សនាអាយុចាប់ពី១៩ឆ្នាំឡើង។

Hyeri

រឿងនេះនិយាយពី Seulgi ជាតួអង្គស្រីម្នាក់ទៀតបានប្ដូរមកសិក្សានៅសាលានារីលំដាប់ជាន់ខ្ពស់ បន្ទាប់ពីឪពុករបស់នាងបានឡើងឋានៈនិងក្លាយជាអ្នកមាន។ Hgeri នឹងដើរតួជាតួឯកស្រីម្នាក់ទៀតឈ្មោះ Yoo Jae Yee ដែលជានារីរៀនពូកែ មាន IQ ខ្ពស់ និងចាប់ផ្ដើមច្រណែន Seulgi ប៉ុន្តែយូរៗទៅពួកគេក៏បានលង់ស្រលាញ់គ្នា។

រឿង Friendly Competition
រឿង Friendly Competition

នេះជាលើកដំបូងហើយដែល Hyeri ទទួលថតរឿងភាគបែបមនោសញ្ចេតនារវាងនារីនិងនារី ដែលធ្វើឲ្យអ្នកគាំទ្រមានការរំភើប រង់ចាំមើលស្នាដៃរបស់នាង៕  

Hyeri
Hyeri
Hyeri

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]