ដោយទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ទិវាបុណ្យវប្បធម៌ចិន នឹងទទួលស្វាគមន៏បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមហ៊ុម 58cam.com បានប្រារព្ធឡើងយ៉ាងជោគជ័យ។
សកម្មភាពលើកនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន58cam.com ដែលជាប្រព័ន្ធផ្សព្វផ្សាយសារពត៌មានចិនដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា ដោយបានអញ្ជើញនូវអ្នកជំនាញសិល្បៈជនជាតិខ្មែរនិងចិន សហគ្រាសចិន សាលាចិន និង បងប្អូនជនខ្មែរចិន នៅកម្ពុជាចូលរួមសហការជាមួយគ្នាបង្កើតនូវកម្មវិធីវប្បធម៌ចិនខ្នាតធំមួយនេះឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងគោលដៅនៃរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំណត់ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននឹងប្រជាជនវប្បធម៌និងវប្បធម៌កម្ពុជា-ចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះបានបង្ហាញពីសិល្បៈវប្បធម៌ចិនជាជាច្រើន៖ ការបង្ហាញនូវវប្បធម៌ប្រពៃណីចិន ការលេងល្បែងកម្សាន្ត ការសម្តែងសិល្បៈ ម្ហូបអាហាឆ្ងាញ់ៗ និងការតាំងបង្ហាញម៉ាកផលិតផលចិនជាដើម ដែលបានទាក់ទាញមនុស្សចូលរួមទស្សនាលើសពី២ម៉ឺននាក់ក្នុងរយៈពេលពីរថ្ងៃ។
ទិវាវប្បធម៌ចិនលើកនេះបានរួមបញ្ចូលនូវចំណេះដឹងវប្បធម៌ និងភាពសប្បាយរីករាយ ដោយបានបង្ហាញនូវវប្បធម៌និងសិល្បៈប្រពៃណីចិនយ៉ាងរស់រវើក។ ទស្សនិកជនមិនត្រឹមតែអាចទស្សនានូវការសម្តែង ម៉ុងសាយ ល្ខោនហ៊ីចិន ពិនបុរាណ ក្បាច់ដាវថៃជីប៉ុណ្ណោះទេក៏ថែមទាំងអាចចូលរួមស្វែងយល់ និងលេងល្បែងចក្រត្រង្គ គូរមុខល្ខោន ល្ខោនប្ដូរមុខ វាយស្គរធំ សសេរអក្សរផ្ចង់ ឆុងតែរ បោះកង បៀបបោះពុម្ពបុរាណ បាញ់ព្រួញ ទាត់បាល់ឬស្សី ទាត់សី វាយបាល់ បាញ់ឈ្មោះ និងកាត់ក្រដាសជាដើម ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ក្រៅពីនេះក៏មានការចូលរួមពីភ្ញៀវជាតិនឺងអន្តរជាតិផងដែរ ដើម្បីទទួលនូវបទពិសោធន៍វប្បធម៌និងសិល្បៈប្រពៃណីចិន។ ទន្ទឹមនឹងនេះកម្មវិធីថែមទាំងបានអញ្ជើញជាពិសេសនូវសិស្ស ដែលរៀនរបាំបុរាណចិននៅកម្ពុជាមកធ្វើការសម្តែងទស្សនីយ៍ភាពដែលជាទម្រង់មួយទៀតនៃការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិនបង្ហាញពីភាពស៊ីសង្វាក់គ្នានៃការផ្លាស់ប្តូររវាងវប្បធម៌និងប្រជាជនកម្ពុជាចិនតាមរយៈរបាំនិងចម្រៀង។
អ្នកចូលរួមជនជាតិចិនបានលើកឡើងថា៖ ខ្លួនបានយកកូនៗមករស់នៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាធម្មតាកម្រមានឱកាសនាំកូនមកឱ្យមកស្គាល់ពីវប្បធម៌និងសិល្បៈប្រពៃណីចិនបែបនេះណាស់។ លើកនេះបានមកឈ្វេងយល់ពីភាពទាក់ទាញនៃវប្បធម៌ចិន ដែលនៅបរទេស យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញនូវសម្បត្តិវប្បធម៌ធំៗទាំង១០របស់ចិនត្រូវបានដាក់បង្ហាញនៅទីនេះ! នេះក៏បង្ហាញពីមោទនភាពប្រជាជាតិចិននិងទំនុកចិត្តខាងវប្បធម៌ដែលបរិយាកាសកម្មវិធីទាំងមូលពោរពេញទៅដោយភាពសប្បាយរីករាយ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីចិន។ ហើយក៏បានបង្ហាញពីអារម្មណ៍នឹករលឹកស្រុកកំណើតរបស់បងប្អូនប្រជាជនចិន ដែលនៅក្រៅប្រទេសផងដែរ។
អ្នកចូលរួមកម្ពុជាម្នាក់បាននិយាយថា៖ នាងខ្ញុំបានឃើញការផ្សព្វផ្សាយកម្មវិធីនេះតាមបណ្តាញសង្គមTikTok ហើយក៏បាននាំមិត្តភក្តិមកជាមួយហើយខ្ញុំពិតជាចូលចិត្តអក្សរផ្ចង់ចិននិងបាញ់ព្រួញខ្លាំងណាស់ជាពិសេនោះគឺនៅស្តង់អាហារសម្រន់មានគុយទាវត្រជាក់ទៀត។ កម្មវិធីនេះពិតជាឱកាសដ៏កម្រមួយនឹងមានន័យណាស់ក្នុងនាមជនជាតិខ្មែរយើងអាចស្វែងយល់ពីវប្បធម៌ចិន។
ម្ហូបអាហារក៏ជាផ្នែកមួយនៃវប្បធម៌ អាហារសម្រន់ឆ្ងាញ់ៗពិតជាមានច្រើនមិនអាចខ្វះបានឡើយ កម្មវិធីលើកនេះបានដាក់លក់នូវអាហាជាច្រើនដូចជានំប៉ាវ បីហ្គ័រច ទាខៃ គាវ នំចៀនិងស្ករតាំងម៉ែជាដើមដែលអាចឱ្យប្រជាជនកម្ពុជាបានស្គាល់និងភ្លក់រស់ជាតិអាហារឆ្ងាញ់ៗបែបចិនជាច្រើនប្រភេទ។
ទន្ទឹមនឹងនេះ កម្មវិធីលើកនេះក៏ទទួលបានការចូលរួមពីសំណាក់ម្ចាស់ម្ចាស់ឧបត្ថម្ភកម្មវិធីដោយជាច្រើនដូចជា ក្រុមហ៉ុនFenJiu, រថយន្តGWM, រថយន្តHongqi, ធនាគារកាណាឌីយ៉ា, ទូរសព្ទHuawei, ទូរសព្ទHuawei, ក្រុមហ៊ុនដឹកជញ្ជូនZTOជាដើម។
ក្រុមហ៊ុន58cam.comបានឱ្យដឹងថាចំណងមិត្តភាពកម្ពុជាចិនពីមួយជំនាន់ទៅមួយជំនាន់គឺជាក្ដីបំណងរួមរវាងប្រជាជនកម្ពុជា-ចិន។ ស្របនឹងឆ្នាំនេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤យើងសង្ឃឹមថាតាមរយៈសកម្មភាពវប្បធម៌លើកនេះគឺជាឱកាសមួយ ដើម្បីឱ្យប្រជាជនកម្ពុជាស្វែងយល់ពីប្រសទេសចិន នឹងយល់ដឹងពីវប្បធម៌ប្រពៃណីជម្រុញដល់ការអភិវឌ្ឍន៍នៃមិត្តភាពកម្ពុជា-ចិនផងដែរ។
ទិវាវប្បធម៌ចិនលើកនេះបានជម្រុញដល់កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរវាក៏នឹងបន្ថែមអត្ថន័យវប្បធម៌ថ្មីដល់មិត្តភាពទៅវិញទៅមករវាងកម្ពុជា-ចិនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]