កូរ៉េខាងត្បូង៖ Cha Eunwoo មិនត្រឹមតែជាតារាចម្រៀងដែលមានប្រជាប្រិយភាពទេ តែលោកក៏ជាតារាសម្ដែងមួយដ៏មានទេពកោសល្យ ដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរ ក៏ដូចជាចាប់អារម្មណ៍ចង់តាមដានសកម្មភាពនានារបស់លោក។

Cha Eunwoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Eunwoo កំពុងផ្ដោតលើអាល់ប៊ុមថ្មីខ្នាតតូចបែប SOLO របស់ខ្លួនផ្សេងពីសមាជិកក្រុម ASTRO ដទៃ ដែលអាល់ប៊ុមនេះមានចំណងជើងថា "Entity" គ្រោងនឹងបញ្ចេញជាផ្លូវការនាថ្ងៃទី១៥ខែកុម្ភៈ។

អាល់ប៊ុមថ្មីខ្នាតតូច របស់ Eunwoo
អាល់ប៊ុមថ្មីខ្នាតតូច របស់ Eunwoo

យ៉ាងណាមិញ បទចម្រៀងមួយក្នុងអាល់ប៊ុមនោះនឹងចេញផ្សាយមុនគឺនាថ្ងៃទី៦ខែកុម្ភៈ ខណៈដែលផលិតកម្ម Fantagio បានទម្លាក់រូបភាព Teaser ក៏ដូចជាវីដេអូខ្លីៗ ទាក់ទងនឹងអាល់ប៊ុមនេះផងដែរ។

Cha Eunwoo 

ក្នុងរូបភាពទាំងប៉ុន្មានសន្លឹកនោះ គេឃើញ Eunwoo ថតនៅកន្លែងបីផ្សេងគ្នា មួយគឺនៅក្នុងបន្ទប់ពណ៌ផ្ទៃមេឃចាស់ ដែលលោកបានស្លៀកឈុតពណ៌សសុទ្ធ និងមើលទៅពិតជាក្រៀមក្រំណាស់ ដោយបានសម្រក់ទឹកភ្នែកទៀតផង ហើយរូបមួយផ្នែកទៀត តែងខ្លួនបែបសុភាពសាមញ្ញៗ ពោរពេញដោយស្នាមញញិមនៅបន្ទប់ពណ៌លឿងឆើត។ រូបមួយផ្នែកទី៣នោះគឺលោកស្លៀកឈុតខ្មៅ ទម្លាក់សក់មកក្រោមយ៉ាងសង្ហា ដោយថតនៅក្នុងបន្ទប់គេងដ៏ងងឹត តែមិនថារូបថត​​នៅ​​កន្លែងណា ក៏​​សម្រស់របស់លោក នៅតែ​​សង្ហាខាបព្រលឹង៕

Cha Eunwoo 
Cha Eunwoo 
Cha Eunwoo 
រូបថត Teaser ថ្មីរបស់ Cha Eunwoo
រូបថត Teaser ថ្មីរបស់ Cha Eunwoo
រូបថត Teaser ថ្មីរបស់ Cha Eunwoo
រូបថត Teaser ថ្មីរបស់ Cha Eunwoo
រូបថត Teaser ថ្មីរបស់ Cha Eunwoo
រូបថត Teaser ថ្មីរបស់ Cha Eunwoo
វីដេអូ
វីដេអូ
វីដេអូ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]