កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកគាំទ្ររបស់ក្រុម (G)i-dle មានការខឹងសម្បារចំពោះផលិតកម្ម Cube Entertainment ដែលមានការកំណាញ់ចំពោះក្រុមនារីនេះ ដោយឲ្យពួកគេចេញថ្លៃថតវីដេអូចម្រៀងខ្លួនឯងពាក់កណ្ដាលថែមទាំងផង។

 (G)i-dle 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ឲ្យដឹងដែរថា វីដេអូចម្រៀង Super Lady ដែលទើបនឹងចេញថ្មីនេះ សមាជិកក្រុមតម្រូវឲ្យចេញថ្លៃចំណាយពាក់កណ្ដាលអស់ ៥៥០លានវ៉ុន ដែលស្មើនឹងជាង៤១ម៉ឺនដុល្លារឯណោះ។ ជាមួយគ្នានេះ MV ជាប់ក្នុងចំណោម MV ទាំង៥ក្នុង Kpop ដែលចំណាយទឹកប្រាក់ច្រើនជាងគេ ដែលបទ នេះ ចំណាយសរុបអស់ជាង៨៣ម៉ឺន​ ដុល្លារឯណោះ។

 (G)i-dle 

ប៉ុន្ដែទោះបីជាចំណាយច្រើនយ៉ាងនេះពិតមែន ប៉ុន្ដែអាល់ប៊ុមបទ Super Lady ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា និង ទទួលបានការដាក់កម្មង់អាល់ប៊ុមជិត២លាន Pre-order។ ក្រឡេកមើល Cube នៅតែឲ្យតារាខ្លួនចេញថ្លៃបែបនេះទៀត សមនឹងហៅថា កំណាញ់ ចង់យកតែចំណេញពិតមែន។

 (G)i-dle 

ក្រោយពីដឹងដំណឹងនេះហើយ អ្នកគាំទ្រមានការខឹងសម្បារជាខ្លាំងចំពោះ Cube ថែមទាំងហៅថា ជាក្រុមហ៊ុនថោក ដែលឲ្យតារាចម្រៀងខ្លួនចេញថ្លៃថតខ្លួនឯង គ្មានទេក្នុងប្រវត្តិសាស្ត្រ។ លើសពីនោះ គេថែមទាំងបញ្ចេញមតិទៀតថា (G)i-dle គួរតែផ្ដាច់កុងត្រាជាមួយផលិតកម្មនេះហើយ បង្កើតផលិតកម្មខ្លួន​ឯង ព្រោះពួកគេម្នាក់ៗសុទ្ធតែមានសមត្ថភាពរៀងៗខ្លួន៕

ប្រភព៖ K-Buzz

 (G)i-dle 
 (G)i-dle 
 (G)i-dle 
 (G)i-dle 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]