អាមេរិក៖ Lisa គឺជាតារាចម្រៀងដ៏ល្បីឈ្មោះ និងមានឥទ្ធិពលម្នាក់ ដោយនាងមិនត្រឹមតែពូកែខាងរាំយ៉ាងរស់រវើកទេ តែក៏ពូកែច្រៀងនិងធ្វើឲ្យអ្នកគាំទ្រ មានការស្ញើចសរសើរនឹងការសម្ដែងរបស់នាងផងដែរ ដោយកាលពីពេលថ្មីៗទៅនេះ Lisa បានចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីសប្បុរសធម៌ Le gala des pièces jaunes នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

តែបើងាកមកជីវិតផ្ទាល់ខ្លួនរបស់នាងវិញ ប្រាកដណាស់ថា អ្នកគាំទ្រមុខជាដឹងហើយថា មានពាក្យចចាមអារ៉ាមបានលេចឡើង ទាក់ទងនឹងទំនាក់ទំនងស្នេហារវាងនាងនិង លោក Frederic Arnault ជាកូនប្រុសរបស់លោក Bernard Arnault មហាសេដ្ឋីដ៏ស្ដុកស្ដម្ភ មានក្រុមហ៊ុនធំៗជាច្រើនក្ដោបក្ដាប់ក្នុងដៃ។

ឥឡូវនេះ នាងបានធ្វើឲ្យអ្នកគាំទ្រកាន់តែជឿជាក់ថា នាងបានទាក់ទងគ្នាជាមួយ Frederic នៅពេលឃើញវីដេអូ ពួកគេស្ថិតនៅឯទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ដោយ Lisa បានដើរជាមួយនឹងអ្នកនាង Gguyot ដែលជាបងថ្លៃរបស់ Frederic ទៀតផង។

បន្ទាប់មក គេបានឃើញ Frederic ដើរចេញជាមួយបងប្រុស Alexandre Arnault នៅទីកន្លែងតែមួយ មុនក្រោយគ្នាតែប៉ុន្មាននាទី ដែលបញ្ជាក់ថា ពួកគេបានមកដើរលេងជាមួយគ្នាពិតប្រាកដមែន។


ទោះបីមានភ័ស្តុតាងជាច្រើនបញ្ជាក់ថាពួកគេទាក់ទងគ្នាក្ដី ក៏ Lisa មិនដែលចេញមុខមកបញ្ជាក់ឬបដិសេធពីទំនាក់ទំនងរវាងនាងនិង Frederic នោះឡើយ៕








#LISA spotted in Miami Jan 31, 2024. 🌴🇺🇸🖤✨
— 🧚🏻♀ 𝕷𝖆𝖑𝖎𝖘𝖆 𝕸𝖆𝖓𝖔𝖇𝖆𝖑 🌼 (@lisamanobal_327) February 5, 2024
c/o 🎥📷 via TikTok of pichichipixx#블랙핑크리사 #리사#LALISA #BLACKPINK #Kpop pic.twitter.com/XSdeBiQVDf
Lalisa Manobal spotted in Miami Beach, Florida #lisa #pichichipixx pic.twitter.com/inb7Q7asef
— pichichipixx (@pichichipixx) February 4, 2024
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com