កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ មានករណីមួយដ៏គួរឲ្យភ្ញាក់ផ្អើលនឹងហួសចិត្តជាខ្លាំង កើតឡើងចំពោះតារាចម្រៀងអន្តរជាតិដ៏ល្បីល្បាញ Louis Tomlinson ដែលជាអតីតសមាជិកក្រុម One Direction ដោយហ្វេនម្នាក់បន្លំយកលិខិតអាពាហ៍ពិពាហ៍ឲ្យ Louis ចុះហត្ថលេខាបានសម្រេច។
ជាមួយគ្នានោះដែរ ឯកសារ នោះទំនងជាឯកសាររបស់សាធារណៈរដ្ឋឥណ្ឌូណេស៊ី សម្រង់សំបុត្រអាពាហ៍ពិពាហ៍ រួមមានរូបថតមុខរបស់អ្នកគាំទ្រ និង រូបរបស់ Tomlinson និង ហត្ថលេខានៅកណ្តាល។ ក្រោយមកគេបានចែករំលែកដំណឹងនេះពេញបណ្ដាញសង្គមតិកតុក ហើយមានមិត្តម្នាក់បានសួរ Tom ថា តើលោកនឹងស្នាក់នៅ Jakata ទីតាំងដែលលោកទើបនឹងចុះហត្ថលេខានោះដែរទេ លោកក៏បានឆ្លើយតបបែបលេងសើចថា ពេញចិត្តនឹងនៅ បើប្រពន្ធលោកអនុញ្ញាត។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រអារម្មណ៍ធូរស្រាលចិត្តជាខ្លាំងនៅពេលដឹងថា ច្បាប់ឥណ្ឌូនេស៊ីមិនទទួលស្គាល់អាពាហ៍ពិពាហ៍ទេ លុះត្រាតែភាគីទាំងសងខាងត្រូវបានអនុវត្តការចុះហត្ថលេខានៅក្នុងពិធីមង្គលការមុខសាធារណៈជន ដូច្នេះឯកសារនេះមិនមានកាតព្វកិច្ចស្របច្បាប់នោះទេ៕
ប្រភព៖ NME
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]