យល់ដឹង៖ នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Cell បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញពិភពទំនាក់ទំនងអាថ៌កំបាំងដ៏អស្ចារ្យជាមួយនឹងរុក្ខជាតិ។ ពិសេស រុក្ខជាតិ ក្នុងផ្ទះរបស់អ្នកប្រហែលជាកំពុងនិយាយជាមួយអ្នក ប៉ុន្ដែរុក្ខជាតិនៅប្រេកង់ខ្ពស់ពេក ដូចនេះត្រចៀករបស់មនុស្សមិនអាចចាប់រលកសម្លេងវាបាននោះទេ។

បើយោងតាមការស្រាវជ្រាវដែលដឹកនាំដោយ Lilach Hadany ដែលជាអ្នកជីវវិទូវិវត្តន៍ជាន់ខ្ពស់ និងជាអ្នកទ្រឹស្តីនៅសាកលវិទ្យាល័យ Tel Aviv បង្ហាញឱ្យឃើញថា រុក្ខជាតិបញ្ចេញសំឡេងខ្លាំង នៅពេលវាស្ថិតនៅក្រោមភាពតានតឹង គ្រោះរាំងស្ងួត ការឆ្លងមេរោគ ឬនៅពេលវាចុះខ្សោយ។

ខណៈពេលដែលការបញ្ចេញសម្លេងទាំងនេះស្ថិតនៅក្នុងកម្រិតសម្លេងនៃការសន្ទនារបស់មនុស្សធម្មតា ពួកវាមាននៅក្នុងជួរ ultrasonic ចាប់ពី 40 ទៅ 80 គីឡូហឺត លើសពីកម្រិតនៃការស្តាប់របស់មនុស្សធម្មតារហូតដល់ 16 គីឡូហឺត។

អ្វីដែលសំខាន់គេបានបញ្ជាក់ថា រុក្ខជាតិដែលស្ត្រេសវានឹងស្រែក ហើយរុក្ខជាតិដែលវាមានសុខភាពល្អវានឹងបញ្ចេញសម្លេងស្រាលៗ លើសពីនោះ សត្វល្អិតអាចឮរលកសម្លេងរបស់រុក្ខជាតិបាន ប្រៀបដូចជាមនុស្សយើងអាចឮសម្លេងសត្វអញ្ចឹងដែរ៕
ប្រភព៖ My Electic Sparks



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]