ប្រទេសជប៉ុន៖ Rosé ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK មានទេពកោសល្យខាងផ្នែកច្រៀង ដោយមានទឹកដមសំឡេងពីរោះរណ្ដំ ខុសប្លែកពីតារាចម្រៀងដទៃ និងចាត់ទុកជាបុគ្គលម្នាក់ដ៏មានឥទ្ធិពល ហើយរាល់សកម្មភាពនានាៗរបស់នាង ទាំងលើឆាកនិងក្រោយឆាក តែងតែទទួលបានការចាប់អារម្មណ៍។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី៧ខែកុម្ភៈកន្លងទៅនេះ Rosé បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយបង្ហាញខ្លួនក្នុងការប្រគុំតន្ត្រីរបស់ Taylor Swift មានឈ្មោះថា "The Eras Tour" នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពហុកីឡដ្ឋាន Tokyo Dome ។
Rose បានបង្ហោះវីដេអូមួយក្នុងគណនី Tiktok របស់នាងផ្ទាល់ ដោយបានសរសេរថា "នេះជាពេល១០នាទីដ៏អស្ចារ្យបំផុត នៅតូក្យូ" ភ្ជាប់ជាមួយនឹងវីដេអូនាងច្រៀងតាមបទចម្រៀង "All too Well" ផងដែរ។
យ៉ាងណាមិញ មិនត្រឹមតែ Rosé ទេ សូម្បី Taylor Swift ផ្ទាល់ក៏ធ្លាប់បានបង្ហាញការគាំទ្រដល់ក្រុម BLACKPINK ដោយធ្លាប់ច្រៀងតាមបទ "Pink Venom" នៅកម្មវិធី VMAs ឆ្នាំ២០២២ ដោយអ្នកទាំងពីរក៏ធ្លាប់បានថតរូបជាមួយគ្នាទៀតផង៕
ប្រភព៖: billboard
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]